មុន និង​អំឡុង​ពេល​មក​រដូវ​, កម្រិត​នៃ​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន និង​អរ​ម៉ូ​ន​ប្រូសេស្តេ​រ៉ូន​បាន​ធ្លាក់ចុះ​។ ចំពោះ​ស្ត្រី​មួយចំនួន​, ការប្រែប្រួល​អរ​ម៉ូ​ន​ទាំងនេះ​អាច​ធ្វើអោយ​ជំងឺហឺត​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ ទំនាក់ទំនង​រវាង​អរ​ម៉ូ​ន និង​ជំងឺហឺត​គឺ​មាន​ភាពស៊ាំ​ញ៉ាំ និង​ប្រែប្រួល​រវាង​បុគ្គល​ម្នាក់ៗ និង​មិន​ត្រូវបាន​គេ​យល់​យ៉ាង​ពេញលេញ​នោះទេ​។​

​ទៅតាម​វដ្ត​រដូវ​របស់​ស្ត្រី​, រឿង​ដទៃទៀត​ដែល​បណ្តាល​អោយ​មាន​ការ​ប្រែប្រួល​ចំពោះ​កម្រិត​អរ​ម៉ូ​ន​ក៏​អាច​ធ្វើអោយ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ ឬ​មាន​ភាពប្រសើរ​ឡើង​វិញ​ផងដែរ​។ ទាំងនោះ​រួមមានៈ​

–          រដូវ​មិន​ទៀងទាត់ៈ រោគសញ្ញា​នៃ​ជំងឺហឺត​ចំពោះ​ស្ត្រី​ដែល​មក​រដូវ​មិន​ទៀងទាត់​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​គ្រប់​ស្ត្រី​ដែល​មក​រដូវ​ទៀងទាត់​

–          ថ្នាំ​ពន្យា​រ​កំណើតៈ ថ្នាំ​ពន្យារកំណើត​អាច​បន្ថយ​រោគសញ្ញា​នៃ​ជំងឺហឺត​ចំពោះ​ស្ត្រី​មួយចំនួន​

–          ការ​មាន​ផ្ទៃពោះ៖ ការ​មាន​ផ្ទៃពោះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​មាន​រោគសញ្ញា​នៃ​ជំងឺហឺត​ធ្ងន់ធ្ងរ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ចំពោះ​ស្ត្រី​មួយចំនួន​, ការប្រែប្រួល​អរ​ម៉ូ​ន​អំឡុងពេល​មាន​ផ្ទៃពោះ​អាច​ធ្វើអោយ​រោគសញ្ញា​នៃ​ជំងឺហឺត​មាន​ភាពប្រសើរឡើង​

–          ការ​អស់​រដូវៈ ការធ្លាក់​ចុះ​កម្រិត​អរ​ម៉ូ​ន​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​អស់​រដូវ​អាចធ្វើអោយ​រោគសញ្ញា​នៃ​ជំងឺហឺត​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ចំពោះ​ស្ត្រី​មួយចំនួន​

–          ការព្យាបាល​ដោយ​អរ​ម៉ូ​នៈ ការព្យាបាល​ដោយ​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន ឬ​ប្រូសេស្តេ​រ៉ូន​អាច​ធ្វើអោយ​រោគសញ្ញា​កាន់តែ​ប្រសើរ​ឡើង​ចំពោះ​ស្ត្រី​ដែល​មាន​ការ​អស់​រដូវ​។ ប៉ុន្តែ​លទ្ធផល​នៃ​ការស្រាវជ្រាវ​មាន​ការ​មិន​ស៊ីចង្វាក់​គ្នា​, ហើយ​ការព្យាបាល​ដោយ​អរ​ម៉ូ​ន​ឃើញ​ថា​អោយ​រោគសញ្ញា​នៃ​ជំងឺហឺត​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ចំពោះ​ស្ត្រី​មួយចំនួន​ទៅ​វិញ​។


​ប្រសិនបើ​អ្នក​មាន​ការបារម្ភ​អំពី​រោគសញ្ញា​នៃ​ជំងឺហឺត​អំឡុង​ពេល​មក​រដូវរ​បស់​អ្នក​, គ្រូពេទ្យ​អាច​ណែនាំ​អោយ​អ្នកបង្កើន​កម្រិត​ថ្នាំ​គ្រប់គ្រង​រោគសញ្ញា ឬ​ប្រើប្រាស់​ថ្នាំ​ដទៃទៀត​មុន​នឹង​រដូវ​របស់​អ្នក​ចាប់ផ្តើម​មាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង