នៅថ្ងៃទី២៨ មេសានេះ ក្រសួងសុខាភិបាល បានជូនដំណឹងស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាថា មានករណីវិជ្ជមានថ្មីចំនួន៦៩៨នាក់ ដែល៦៩៧នាក់ជាករណីឆ្លងសហគមន៍ និង ជាសះស្បើយ៩៩៤នាក់។
ក្នុងចំណោមអ្នកឆ្លងសហគមន៍ខាងលើមាននៅភ្នំពេញ ៥៥៨នាក់, ព្រះសីហនុ១៦នាក់, បន្ទាយមានជ័យ៤៣នាក់, កណ្តាល៧២នាក់, តាកែវ៣នាក់, ពោធិ៍សាត់២នាក់ និងកំពង់ស្ពឺ៣នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបជំងឺកូវីដសរុប ១១.៧៦១នាក់, អ្នកជាសះស្បើយ ៤.៦៩៨នាក់, អ្នកកំពុងព្យាបាល ៦.៩៦៨នាក់ និងស្លាប់៨៨នាក់។
សុំមើលសេចក្តីលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោម:





