Join with Health.com.kh on Telegram

​ដំឡូង​មាន​ប្រភេទ​ពិសេស​នៃ​ម្សៅ​ដែល​គេ​ស្គាល់​ថា​ជា​ម្សៅ​ធន់​។ ម្សៅ​នេះ មិនត្រូវ​បាន​បំបែក និង​ស្រូបយក​ដោយ​រាងកាយ​ទេ​។ ផ្ទុយទៅវិញ​វា​ឈានដល់​ពោះវៀនធំ ដែល​វា​ក្លាយជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​សម្រាប់​បាក់តេរី​មាន​ប្រយោជន៍​នៅក្នុង​ពោះវៀន​របស់​អ្នក​។​

​ការស្រាវជ្រាវ បាន​ភ្ជាប់​ម្សៅ ដែល​ធន់​ទ្រាំ ទៅនឹង​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​រួមមាន ការកាត់បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន ដែលជា​លទ្ធផល​ធ្វើអោយ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​។​

​នៅក្នុង​ការសិក្សា​អំពី​សត្វ​សត្វ​កណ្តុរ ដែល​ស៊ី​ម្សៅ​ដែល​ធន់ បានបង្ហាញ​ពី​ការថយចុះ​នូវ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​។ នេះ​មានន័យថា រាងកាយ​របស់​ពួកវា មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​យកជាតិ​ស្ករ​ដែល​លើស​ចេញពី​ឈាម​។​

​ដោយឡែក ការសិក្សា​ទៅលើ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ បាន​រកឃើញថា ការទទួល​ទាន​អាហារ ដែលមាន​ម្សៅ​ធន់ នឹង​ជួយ​កម្ចាត់​ជាតិ​ស្ករ​ក្នុង​ឈាម បានល្អ​ប្រសើរ​បន្ទាប់ពី​ទទួលទាន​។​

​នៅក្នុង​ការសិក្សា​មួយ​ផ្សេងទៀត​មនុស្ស ១០ នាក់ ត្រូវបាន​គេ​ផ្តល់ឱ្យ​នូវ​ម្សៅ​ដែល​ធន់ ៣០ ក្រាម​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល ៤ សប្តាហ៍​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា​ម្សៅ​ធន់ នឹង​ជួយ​កាត់បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​បាន ៣៣%​។​

​គួរឱ្យ​ចាប់អារម្មណ៍ អ្នក​ក៏​អាច​បង្កើន​មាតិកា​ម្សៅ​ដែល​ធន់​ទ្រាំ​នឹង​ដំឡូង​ផងដែរ​។ ដើម្បី​ធ្វើ​ដូចនេះ ទុក​ដំឡូង​ឆ្អិន​ក្នុង​ទូរ​ទឹកកក​មួយ​យប់ ហើយ​ទទួលទាន​វា​ត្រជាក់​៕​