នៅក្នុងល្ពៅមានសារធាតុចិញ្ចឹមជាច្រើនដែលល្អចំពោះសុខភាពអ្នក ថែមទាំងអាចធ្វើឱ្យអ្នកមានស្បែកស្អាតទៀតផង ប៉ុន្តែនៅពេលដែលអ្នកបរិភោគ អ្នកគួរតែប្រយ័ត្ន ព្រោះមានបន្លែមួយចំនួនដែលអ្នកមិនអាចពិសារជាមួយវាឡើយ។ តើមានអ្វីខ្លះទៅ?
ស្ពៃអេពីណារ
អ្នកមិនអាចបរិភោគល្ពៅជាមួយស្ពៃនេះទេ ព្រោះនៅក្នុងល្ពៅមានសារធាតុដែលអាចបំផ្លាញវីតាមីនCដែលមានក្នុងស្ពៃនោះ ហើយសារធាតុចិញ្ចឹមដែលមានក្នុងល្ពៅក៏អាចធ្លាក់ចុះបានដែរ។
ដំឡូងផ្អែម
នៅពេលដែលអ្នកបរិភោគល្ពៅជាមួយដំឡូងផ្អែម វានឹងអាចធ្វើឱ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នកណាស់ ថែមទាំងអាចធ្វើឱ្យអ្នកក្អួត និងឈឺពោះទៀតផង។
សាច់ពពែ
នៅពេលដែលសាច់ពពែជួបជាមួយល្ពៅ វានឹងធ្វើឱ្យអ្នកមានអាការៈហើមពោះ ទល់លាមក ឬមានជំងឺផ្សេងៗជាដើម ហើយអ្នកដែលមានជំងឺឆ្លង នឹងអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។
ទឹកខ្មេះ
នៅក្នុងទឹកខ្មេះមានសារធាតុជូរដែលអាចបំផ្លាញសារធាតុចិញ្ចឹមដែលមានក្នុងល្ពៅ ជាហេតុដែលអាចធ្វើឱ្យសារធាតុចិញ្ចឹមនោះធ្លាក់ចុះបាន នោះអ្នកនឹងមិនអាចទទួលបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សារពាង្គកាយឡើយ។
ពុទ្ធ្រាក្រហម
នៅក្នុងពុទ្ធ្រាក្រហមមានវីតាមីនC ហើយមានសារធាតុម្យ៉ាងដែលអាចធ្វើឱ្យអ្នកពិបាករំលាយអាហារនៅពេលដែលអ្នកបរិភោគច្រើន ដូចនេះប្រសិនជាអ្នកពិសារជាមួយល្ពៅ វានឹងអាចបំផ្លាញវីតាមីនC ហើយនឹងធ្វើឱ្យអាការៈនៃការរំលាយអាហារមិនបានល្អកាន់តែធ្ងន់ធ្ងរទៅជាមិនខានឡើយ៕