​បន្ទប់ទទួលភ្ញៀវ​គឺជា​បន្ទប់​មួយ​ដែល​អ្នក​ប្រើ​ដើម្បី​ទទួលភ្ញៀវ និយាយ​គ្នា​លេង ឬ​ជា​កន្លែង​ដែល​សម្រាប់​សម្រាក ដូចនេះ​ហុងស៊ុយ​នៃ​បន្ទប់​នេះ​គឺ​អាច​ទាក់ទង​នឹង​មុខរបរ ទ្រព្យសម្បត្តិ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។​

នៅក្នុង​បន្ទប់​ទទួលភ្ញៀវ​នី​មួយៗ តែងតែ​មាន​កន្លែង​ដែល​ជា​ទ្រព្យ​របស់​អ្នក ហើយ​វា​ងាយស្រួល​រក​ទេ គ្រាន់​តែ​អ្នក​ឈរ​នៅ​ទ្វា​រទាំង​៨​របស់​អ្នក ហើយ​ក្រឡេក​ទៅ​កន្លែង​ចំហៀង​នៃ​បន្ទប់ នោះ​ហើយ​ជា​កន្លែង​ទ្រព្យ​របស់​អ្នក​។ នៅ​កន្លែង​នោះ​អ្នក​មិន​ត្រូវ​ដាក់​របស់​ច្រើន​ឡើយ អ្នក​អាច​ដាក់​សា​ឡុង​មួយ​សម្រាប់​ឱ្យ​ភ្ញៀវ​អង្គុយ នោះ​វា​នឹង​អាច​នាំ​ទ្រព្យ​មកឱ្យ​អ្នក​ច្រើន​នៅពេលដែល​មាន​ភ្ញៀវ​ច្រើន ឬ​អ្នក​អាច​ដាំ​រុក្ខជាតិ​ដែល​អាច​នាំ​សំណាង​ឱ្យ​អ្នក ឬ​ដាក់​អាង​ត្រី​ក៏​បាន​ដែរ​។​
​របស់របរ​ដែល​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ​មិន​ត្រូវ​ច្រើនពេក​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក​។ ជាពិសេស​សា​ឡុង​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​មិនត្រូវ​ធំ​ពេក​ទេ ព្រោះ​វា​ធ្វើឱ្យ​គ្មាន​កន្លែង​សម្រាប់​ដើរ ហើយ​ចង្អៀត​ជាខ្លាំង ដូចនេះ​វា​អាច​បាំង​នូវ​ទ្រព្យ​របស់​អ្នក​ដែល​ហូរ​ចូល​បាន​។​

នៅពេល​ដែល​អ្នក​ដាក់​សា​ឡុង អ្នក​ត្រូវ​តែ​ដាក់​វា​ផ្អែក​ជញ្ជាំង ព្រោះ​បើ​អ្នក​ដាក់​វា​នៅ​ចំ​កណ្តាល​បន្ទប់ ហើយ​មាន​កន្លែង​សម្រាប់​ដើរ​ពីក្រោយ នោះ​វា​នឹង​ធ្វើឱ្យ​ទ្រព្យ​អ្នក​ហូរ​ចេញ​ក្រៅ​បន្តិច​ម្តងៗ​ដោយ​មិន​ដឹង​ខ្លួន​ឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង