នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ មាន​របៀប​ជា​ច្រើន​ដែល​អ្នក​អាចយ​កមក​សម្អាត​របស់​របស​ប្រើប្រាស់​របស់​អ្នក ប៉ុន្តែ​គ្រាន់តែ​អ្នក​មើល​មិនឃើញ​ប៉ុណ្ណោះ ដូចនេះ​ប្រសិនជា​ខ្នើយ​គេង​យូរ​មាន​លក្ខណៈ​លឿង តើ​មាន​វិធី​អ្វី​ក្នុង​ការ​សម្អាត​វា​ឱ្យ​ស​នោះ?

វិធី​ទី​១
នៅ​ពេល​ដែល​ស្រោមខ្នើយ​អ្នកមាន​លក្ខណៈ​លឿង អ្នក​ត្រូវ​តែ​យក​វា​ទៅ​ហាលថ្ងៃ​ចំនួន​ពី​១​ទៅ​២​ម៉ោង​ជា​មុន​សិន បន្ទាប់​មក​អ្នក​អាច​យក​វា​ទៅ​ត្រាំ​បាន ដោយ​អាច​ប្រើ​ទឹក​ក្តៅ ហើយ​លាយ​ជាមួយ​សាប៊ូ រួច​យក​វា​ទៅ​ត្រាំ​ក្នុង​នោះ​ចំនួន​ពី​មួយ​ម៉ោង​ឡើង បន្ទាប់​ពី​ត្រាំ​រួច អ្នក​អាច​យក​សាប៊ូ​បោក​វា​បាន នោះ​វា​នឹង​អាច​ជម្រះ​ស្នាម​លឿង​ទាំងនោះ​ជា​មិន​ខាន​ឡើយ​។

វិធី​ទី​២
ប្រសិនជា​ស្រោមខ្នើយ​អ្នកមាន​លក្ខណៈ​ធន់​នឹង​ក្តៅ​បាន អ្នក​អាច​យក​វា​ទៅ​ដាំ​ជាមួយ​ទឹក​ក្តៅ ដោយ​លាយ​ជាមួយ​សាប៊ូ​ចូល ដាំ​មួយ​រយៈពេល ទើប​យក​វា​ចេ​ញេ​ពី​ឆ្នាំង រួច​យក​ច្រាស​មក​ដុស​សម្អាត​វា​បាន តែបើ​វា​នៅ​តែ​មិន​ស្អាត អ្នក​អាច​យក​វា​ទៅ​ដាំ​ម្តងទៀត​បាន រហូត​ដល់​វា​អាច​សម្អាត​ស្នាម​លឿង​ទាំងនោះ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង