ទឹកអប់​មាន​ក្លិន​ផ្សេង​ៗ​គ្នា ប៉ុន្តែ​បើ​ចង់​ឲ្យ​ជីវិត​មាន​សិរី​សួស្តី និង​មាន​មន្ត​ស្នេហ៍​នោះ មិន មែន​ចេះ​តែ​ជ្រើសរើស​ក្លិន​ទឹកអប់​មក​ប្រើ​ផ្តេសផ្តាស​នោះ​ទេ ត្រូវ​ធ្វើការ​ជ្រើសរើស​ក្លិន ទឹកអប់​ទៅ​តាម​ឆ្នាំ​កំណើត​របស់​ខ្លួន ។

ឆ្នាំជូត
តាម​ក្បួនតម្រា មនុស្ស​កើត​ឆ្នាំ​កណ្តុរ​ច្រើន​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ មាន​ប្រាជ្ញា​ឈ្លាសវៃ អាច​ចូល​ចុះសម្រុង​ក្នុង​សង្គម​បាន​យ៉ាង​ល្អ​ប្រសើរ​។​មនុស្ស​កើត​ឆ្នាំ កណ្តុរ បើ​ចង់​ឲ្យ​យីអ៊ុន​ឡើង​ខ្ពស់​គប្បី​ប្រើ​ទឹកអប់​ប្រភេទ​ក្លិន​Island Breeze​។

ឆ្នាំឆ្លូវ
មនុស្ស​កើត​ឆ្នាំ​គោ​លក្ខណៈ​ពិសេស​របស់​អ្នក​គឺ​មិនសូវ​ឆេវឆាវ មាន​ហេតុផល​មិន​ទម្រន់ មិន​ចូល​ចិត្ត​ឲ្យ​គេ​បញ្ជា​និង​ជា​មនុស្ស​ហ៊ាន​សម្រេចចិត្ត​ខ្ពស់​។​អ្នក កើត​ឆ្នាំ​គោ​ត្រូវ​ប្រើ​ទឹកអប់​ក្លិន​Blue Nile​។

ឆ្នាំខាល
អ្នក​កើត​ឆ្នាំ​ខ្លា​មាន​លក្ខណៈ​ពិសេស​គឺជា​មនុស្ស​ច្រើន​តែ​ដឹកនាំ​គេ អង់អាច​ក្លាហាន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ខ្ពស់ ។ មនុស្ស​កើត​ឆ្នាំ​ខ្លា ត្រូវ​ប្រើ​ទឹកអប់​ប្រភេទ Desirable Night​។

ឆ្នាំថោះ
អ្នក​កើត​ឆ្នាំ​ទន្សាយ​តែង​ជា​មនុស្ស​ទន់ភ្លន់ អាកប្បកិរិយា​ល្អ និង​ចិត្តល្អ​។​មនុស្ស​កើត​ឆ្នាំ​ទន្សាយ​ត្រូវ​ប្រើ​ទឹកអប់​ប្រភេទ​Cover Love​។

ឆ្នាំរោង
អ្នក​កើត​ឆ្នាំរោង​តែង​ជា​មនុ​ស្សមានភាព​រហ័សរហួន មាន​មន្ត​ស្នេហ៍​ទាក់ទាញ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ជា​មនុ​ស្សមានភាព​ស្រស់ស្រាយ ។​មនុស្ស​ដែល​កើត​ឆ្នាំរោង​ត្រូវ​ប្រើ​ទឹកអប់​ក្លិន Blithely Elegance​។

ឆ្នាំម្សាញ់
អ្នក​កើត​ឆ្នាំម្សាញ់​តែង​ជា​មនុស្ស​ដែល​អាថ៌​កំបាំង រូប​សង្ហា ស្អាត​សមសួន ផ្តល់​មន្ត​ស្នេហ៍​ដល់​មនុស្ស​ភេទ​ផ្ទុយ​គ្នា ឆ្លាត​វាងវៃ ចូល​ចិត្ត​ស្វែង​យល់​អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​។​អ្នក​កើត​ឆ្នាំម្សាញ់​ត្រូវ​ប្រើ ប្រភេទ​ទឹកអប់​ក្លិន Pertty Irresistible​។

ឆ្នាំមមី
លក្ខណៈ​ពិសេស​របស់​អ្នក​កើត​ឆ្នាំ​សេះ​គឺ​តែង​ជា​មនុស្ស​ដែល​មាន​វោហារ ស្រឡាញ់​សេរីភាព ចូល​ចិត្ត​សម័យនិយម និង​ចូល​ចិត្តការ​ធ្វើ​ដំណើរ​។​អ្នក​កើត​ឆ្នាំ​សេះ​ត្រូវ​ប្រើ​ប្រភេទ​ទឹកអប់​ក្លិន​Smart Definition​។

ឆ្នាំមមែ
អ្នក​កើត​ឆ្នាំ​ពពែ​តែង​មាន​និស្ស័យ​ចូល​ចិត្ត​ទៅ​លើ​ផ្នែក​សិល្ប​: ជា​មនុ​ស្សមានភាព​រ៉ូ​មែន​ទិ​ក​គួរ​ឲ្យ​ស្រឡាញ់ ចូល​ចិត្ត​គិត​ស្រមើស្រមៃ ។ អ្នក​កើត​ឆ្នាំ​ពពែ​ត្រូវ​ប្រើ​ប្រភេទ​ទឹកអប់​ក្លិន Fantasy​។

ឆ្នាំវក
អ្នក​កើត​ឆ្នាំ​ស្វា​តែង​ជា​មនុស្ស​ដែល​មាន​ភាព​ឆ្លាត​វាងវៃ មាន​សមត្ថភាព ។​ក្រៅពី​នេះ​តែង​ជា​មនុស្ស​ដែល​ពូកែ​អន្ទង​ចិត្ត​គេ​ឲ្យ​ជឿជាក់​ខ្លួនឯង ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​ចូល​ចិត្ត​ភាព​ជា​មេដឹកនាំ​គេ​។​អ្នក​កើត​ឆ្នាំ​ស្វា​ត្រូវ​ប្រើ​ទឹកអប់ ក្លិន​Claire​។

ឆ្នាំរកា
អ្នក​កើត​ឆ្នាំ​មាន់​តែង​ជា​មនុស្ស​ស្មោះត្រង់ មាន​ភាព​រួសរាយ​រាក់ទាក់ មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​និង​ចូល​ចិត្ត​រាប់អាន​មនុស្ស​។​អ្នក​កើត​ឆ្នាំ​មាន់​ត្រូវ​ប្រើ​ទឹកអប់​ក្លិន​Deeply​។

ឆ្នាំច
មនុស្ស​ដែល​កើត​ឆ្នាំ​ឆ្កែ​តែង​ជា​មនុស្ស​ដែល​ស្មោះត្រង់ មាន​មន្ត​ស្នេហ៍ មើល​ខាងក្រៅ​ហាក់​រឹង​មាំ​តែ​ខាងក្នុង​បែរជា​ទន់ជ្រាយ​និង​មាន​ភាព​ភក្តីភាព ។​អ្នក​កើត​ឆ្នាំ​ឆ្កែ​ត្រូវ​ប្រើ​ទឹកអប់​ក្លិន​Sparkling Heart​។

ឆ្នាំកុរ
មនុស្ស​ដែល​កើត​ឆ្នាំ​ជ្រូក តែង​ជា​មនុស្ស​ដែល​មានចិត្ត​ទន់ មិនសូវ​ចេះ​គុំកួន ចិត្ត​ទូលាយ ឆ្លាត មិន​អាត្មា​និយម​។​អ្នក​កើត​ឆ្នាំ​ជ្រូក​ត្រូវ​ប្រើ​ទឹកអប់​ប្រភេទ​ក្លិន Penelope៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង