យើងខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបសុទ្ធតែស្រលាញ់សុខភាពខ្លួនគ្រប់គ្នា។ប៉ុន្តែបើរបៀបនៃការថែរក្សាសុខភាពស្មុកស្មាញនោះគេនឹងខ្ជិលប្រព្រឹត្ត។ ខាងក្រោមនេះ health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបងាយៗក្នុងការថែរក្សា៖

  1. អ្នកគួរតែរក្សាភាពសប្បាយរីករាយដោយសើចខ្លាំងៗនិងលឺបាន ព្រោះវាអាចកាត់បន្ថយសម្ពាធរបស់អ្នក។
  2. អ្នកគួរតែផឹកទឹកឲ្យបានច្រើនដើម្បីរក្សាជាតិទឹកក្នុងខ្លួន។ វាអាចជួយអ្នកឲ្យបញ្ចេញជាតិពុលតាមការបត់ជើងតូចបាន។ ដូចនេះ សុខភាពអ្នកនឹងមិនងាយជួបនឹងបញ្ហាឡើយ។
  3. អ្នកត្រូវតែឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ ព្រោះនៅលើដៃអ្នកមានមេរោគច្រើនណាស់។ បើអ្នកមិនប្រយ័ត្ននោះមេរោគអាចចូលទៅក្នុងខ្លួនអ្នកតាមការបរិភោគ ដោយធ្វើឲ្យអ្នកងាយកើតជំងឺផ្សេងៗណាស់។
  4. អ្នកត្រូវពិសារបន្លែនិងផ្លែឈើឲ្យបានច្រើន ព្រោះវាមានសារធាតុដែលអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំបាន។
  5. ការដកដង្ហើមវែងៗអាចជួយកាត់បន្ថយសម្ពាធការងារនិងអាចធ្វើឲ្យសម្ពាធឈាមអ្នកចុះទៀតផង។
  6. បើមានជំងឺត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ទើបអាចព្យបាលបានជោគជ័យ។ ដូចនេះអ្នកអាចធ្វើតាមវិធីខាងលើដើម្បីថែរក្សាសុខភាពអ្នក៕