Join with Health.com.kh on Telegram

​នៅពេល​ដែល​អ្នកទិញ​ផ្ទះ​ថ្មី​រួច អ្នក​តែងតែ​រើ​ឥ​វ៉ាន់​ពី​ផ្ទះ​ចាស់​មក​ផ្ទះ​ថ្មី​ជានិច្ច ដូចនេះ​នៅពេល​ដែល​អ្នក​រើ​ផ្ទះ អ្នក​មិន​គួរ​ធ្វើ​អ្វីខ្លះ​?

​មិន​ត្រូវ​ដៃទទេ​ចូល​ផ្ទះ​
នៅ​ថ្ងៃ​ដែល​អ្នក​រើ​ផ្ទះ អ្នក​មិន​ត្រូវ​ដៃទទេ​ចូល​ក្នុងផ្ទះ​ថ្មី​ឡើយ អ្នក​ត្រូវ​តែ​កាន់​ប្រអប់​គ្រឿងអលង្ការ សៀវភៅ​ធនាគារ ឬ​អាំង​ប៉ាវ​ដែលមាន​លុយ​ច្រើន​ក្នុង​នោះ​ចូល​ទៅក្នុង​ផ្ទះ​ថ្មី នោះ​វា​នឹង​នាំ​លាភ​ជាច្រើន​ចូលទៅ​ក្នុង​ផ្ទះ​ថ្មី​របស់​អ្នក​។​

ក្រោយពេល​ដែល​ចូល​ទៅ​នៅ​រួច មិន​ត្រូវ​ជួសជុល​ទៀត​ទេ​
នៅ​មុនពេល​ដែល​អ្នក​ចូល​ទៅ​នៅ អ្នក​អាច​ជួសជុល និង​កែច្នៃ​ផ្ទះ​របស់​អ្នក​បាន ប៉ុន្តែ​ក្រោយពេល​ដែល​ចូល​ទៅ​នៅ​រួច អ្នក​មិន​ត្រូវ​បន្ត​ជួសជុល​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក ដូចនេះ​បើ​អ្នក​ចង់​ជួសជុល​បន្ថែម​ទៀត អ្នក​គួរតែ​ជ្រើសរើស​ថ្ងៃខែ​ឱ្យបាន​ត្រឹមត្រូវ​ជា​មុន​សិន​។​

បើ​ផ្ទះ​អ្នក​មាន​ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​រើ​ផ្ទះ​ឡើយ​
ប្រសិន​ជា​អ្នក​ចង់​រើ​ផ្ទះ អ្នក​គួរតែ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​រស់នៅ​ផ្ទះ​របស់​ម្តាយ​គេ​មួយរយៈ​សិន ហើយ​ក្រោយពេល​ដែល​រើ​ផ្ទះ​រួច អ្នក​អាច​នាំ​គេ​មក​នៅ​វិញ ហើយ​មិន​ត្រូវឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចូលរួមចំណែក​ក្នុងការ​រើ​ឥ​វ៉ាន់​ឡើយ​។​

ជ្រើសរើស​ថ្ងៃខែ​ដែល​ល្អ​
នៅពេល​ដែល​អ្នក​ចង់​រើ​ចូល​ទៅ​នៅ​ផ្ទះ​ថ្មី អ្នក​ត្រូវ​តែ​ជ្រើសរើស​ថ្ងៃខែ​ដែល​ល្អ​ទើប​រើ​ចូល ម្យ៉ាង​ទៀត​ត្រូវតែ​រើស​ថ្ងៃ​ដែល​មិន​ឆុង​នឹង​ឆ្នាំ​នៃ​សមាជិក​ក្នុង​ផ្ទះ ហើយ​ត្រូវតែ​រើ​ចូល​នៅ​មុន​ពេល​ថ្ងៃ​ត្រង់​ទើប​ល្អ​។​

បំភ្លឺ​ភ្លើង​
នៅ​មុនពេល​ដែល​អ្នក​ចូល​ទៅ​នៅ អ្នក​ត្រូវ​តែ​បើក​ភ្លឺ​ចោល​ចំនួន​៣​ថ្ងៃ ដោយ​បើក​ទាំងថ្ងៃទាំងយប់ ព្រោះ​វា​អាច​បណ្តេញ​ឧបទ្រពចង្រៃ​ទាំងអស់​ចេញ ហើយ​នាំ​សំណាង​ចូល ជាពិសេស​នាំ​ខ្យល់អាកាស​បរិសុទ្ធ​ចូល​ទៀតផង​។​

អញ្ជើញ​ភ្ញៀវ​
នៅ​ថ្ងៃ​ដែល​អ្នក​ចូល​ទៅ​នៅ អ្នក​អាច​អញ្ជើញ​ភ្ញៀវ​មក​ផ្ទះ​អ្នក តែ​ប្រសិន​ជា​អ្នក​រវល់ អ្នក​អាច​ជ្រើសរើស​ពេលា​ល្អ​សម្រាប់​អញ្ជើញ ទើប​ល្អ​ចំពោះ​ផ្ទះ​អ្នក​។​

ដាំ​បង្អែម​
នៅ​ថ្ងៃ​ដែល​អ្នក​ចូល​ទៅ​នៅ អ្នក​ត្រូវ​តែ​បើក​ចង្ក្រាន​ដាំ​បង្អែម​ដើម្បី​បរិភោគ ព្រោះ​វា​អាច​នាំ​សំណាង​មក​ដល់​អ្នក​ក្រោយពេល​ដែល​អ្នក​ពិសារ​នៅក្នុង​ផ្ទះ​ថ្មី​នេះ​រួច​៕