ទឹកអប់គឺជារបស់ដែលមនុស្សភាគច្រើននិយមប្រើបំផុត ព្រោះវាអាចធ្វើឲ្យក្លិនខ្លួនអ្នកក្រអូប។ ប៉ុន្តែអ្នកខ្លះទោះបីជាបាញ់ច្រើនយ៉ាងណាក៏ដោយក៏មិនក្រអូបបានយូរដែរ។ ដូចនេះ health.com.kh នឹងបង្ហាញអ្នកពីវិធីក្នុងការបាញ់រក្សាក្លិនយូរ។

  1. អ្នកមិនត្រូវបាញ់នៅកន្លែងដែលអ្នកងាយបែកញើសទេ ព្រោះពេលដែលត្រូវញើស ក្លិននោះនឹងប្រែជាមិនក្រអូបឡើយ។ ដូចនេះ អ្នកអាចលាបនៅក្រោយត្រចៀកឬនៅកជាដើម។
  2. អ្នកមិនត្រូវបាញ់ច្រើនពេកទេ បាញ់ល្មមជាការស្រេច ព្រោះបាញ់ច្រើនអាចឆាប់ហើរក្លិនអស់។ បើអ្នកបាញ់តិច ហើយត្រូវកន្លែង នោះទឹកអប់នឹងរក្សាក្លិនបានយូរ។
  3. អ្នកមិនត្រូវបាញ់នៅលើអាវដែលមានព៌ណរាក់ៗទេ ព្រោះវាអាចប្រឡាក់បាន។
  4. ក្រោយពេលងូតទឹករួច អ្នកអាចបាញ់លើខ្លួនបានព្រោះវាផ្គួបផ្សំជាមួយក្លិនសាប៊ូអាចធ្វើឲ្យកាន់តែក្រហូបថែមទៀត។ ប៉ុន្តែបើស្បែកអ្នកងាយប្រតិកម្មជាមួយទឹកអប់ អ្នកមិនត្រូវបាញ់លើខ្លួនទេ តែអ្នកអាចបាញ់លើអាវឬសំពត់បានក៏មានប្រសិទ្ធភាពបានយូរដែរ។ ដូចនេះអ្នកអាចអនុវត្តតាមវិធីខាងលើដើម្បីរក្សាក្លិនទឹកអប់បានយូរ៕​
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង