Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីល្បែងដែលអាចជួយធ្វើឲ្យខួរក្បាលកូនឆ្លាតខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកលេងល្បែងជាមួយកូន អ្នកគួរតែអង្គុយចុះ ទើបកូនអាចផ្តោតអារម្មណ៍លើខ្លួនអ្នក។ ជាពិសេស បរិយាកាសក្នុងកន្លែងលេងនោះ គួរតែកុំឲ្យមានសម្លេងរញ៉េរញ៉ៃឲ្យសោះ ទើបកូនមិនបែកអារម្មណ៍។ នៅពេលដែលកូនអាចផ្តោតអារម្មណ៍យូរ នឹងជួយធ្វើឲ្យខួរក្បាលកូនឆាប់លូតលាស់ខ្លាំងណាស់។
  1. ល្បែងដែលអ្នកលេងជាមួយកូន មិនគួរស្មុគស្មាញ ឬពិបាកខ្លាំងឡើយ គួរតែមានលក្ខណៈសាមញ្ញ ហើយងាយស្រួល ទើបកូនមានចិត្តអំណត់លេង។ ដូចនេះ អ្នកអាចលេងល្បែងលាក់ខ្លួនពួនជាមួយកូន ដើម្បីបង្កើនខួរក្បាលរបស់គេឲ្យកាន់តែឆ្លាតជាងនេះ។
  1. អ្នកមិនគួរលេងយូរពេកជាមួយកូនទេ ព្រោះអាចធ្វើឲ្យគេនឿយហត់ជ្រុល ថែមទាំងធ្វើឲ្យកូនសប្បាយខ្លាំង មានអារម្មណ៍មិនស្ងប់ឡើយក្នុងពេលគេង។ ដូចនេះ អ្នកគួរតែលេងក្នុងរយៈពេលដែលសមរម្យ ទើបអាចជួយបង្កើនប្រាជ្ញារបស់កូនបាន ថែមទាំងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូននោះឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង