​មូលហេតុ​ចំបង​នៃ​ការកើត​មុនពេល​អ្នកមាន​ផ្ទៃពោះ​គឺ​ការកើនឡើង​កម្រិត​អរ​ម៉ូ​ន​ក្នុង​ត្រីមាស​ទី ១ ។ កម្រិត​ខ្ពស់​ជម្រុញ​ការផលិត​ប្រេង​ធម្មជាតិ​ស្បែក​របស់​អ្នក​។ វា​ពិបាក​ក្នុងការ​ទស្សន៍ទាយ​ថា តើ​អ្នកណា​នឹង​កើតមុន​នៅពេល​មាន​ផ្ទៃពោះ​។​

​អ្នកមាន​ហានិភ័យ​ខ្ពស់​បើ​អ្នកមាន​ប្រវត្តិ​កើតមុន ឬ​មាន​អាកា​រៈរ​លាក​មុនពេល​ចាប់ផ្តើម​វដ្ត​រដូវ​។ ប្រសិនបើ​អ្នក​មិនកើត​មុន​នៅ​ត្រីមាស​ទី ១ ទេ អ្នកនឹង​មិនមាន​បញ្ហា​មុន​ទេ​នៅ​អំឡុង​ត្រីមាស​ទី ២ ឬ​ទី ៣ ។

​កើតមុន​ពេល​មាន​ផ្ទៃពោះ គឺជា​ស្ថានភាព​ធម្មជាតិ​។ ជាធម្មតា​វា​នឹង​បាត់​ទៅវិញ​នៅពេល​កម្រិត​អរ​ម៉ូ​ន​របស់​អ្នក​ត្រឡប់មក​ធម្មតា​វិញ​។ អ្វី​ដែលមាន​សុវត្ថិភាព​បំផុត គឺ​ត្រូវ​ចៀសវាង​ការប្រើ​ថ្នាំ​ព្យាបាល​មុន ឬ​ការព្យាបាល​ដោយ​ប្រើ​ជាតិគីមី​ហួស​កំរិត​។ ប៉ុន្តែ​មុនពេល​ចាប់ផ្តើម​ការព្យាបាល​មុន​នៅពេល​អ្នកមាន​ផ្ទៃពោះ ឬ​គ្រោង​នឹងមាន​ផ្ទៃពោះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​អ្វីដែល​ល្អ​បំផុត និង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង