បើសិនជាអ្នកមានកត្តាប្រឈមនឹងជំងឺបេះដូងដូចជា ធាត់ជ្រុល ញ៉ាំអាហារមិនផ្តល់សុខភាព ឬរស់នៅបែបស៊ីដេកៗ អ្នកគួរតែអាចធ្វើរឿងជាច្រើនដើម្បីបន្ថយកត្តាប្រឈមមុខនេះបានហើយ។

  • ចូរញ៉ាំអាហារផ្តល់សុខភាពដែលផ្ទុកទៅដោយប្រូតេអ៊ីនសុទ្ធ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ អ្នកក៏អាចញ៉ាំអាហារណាដែលអ្នកចូលចិត្តម្តងម្កាលបានដែរទោះបីជាវាមិនផ្តល់សុខភាពក៏ដោយ
  • បើសិនជាធាត់ ចូររៀបគម្រោងដើម្បីសម្រកទម្ងន់។ ទោះបីជាការស្រកទម្ងន់បានតិចតួចក៏អាចបន្ថយការប្រឈមនឹងជំងឺបេះដូងបានដែរ
  • រស់នៅឲ្យមានភាពសកម្មច្រើន។ ចូរដើរ រាំ ឬអាវ៉ង់ ដូច្នេះអ្នកមិនបាច់ទៅហាត់ប្រាណក្នុងក្លិបក៏បានដែរ
  • មិនត្រូវជក់បារីគ្រប់ប្រភេទ
  • ស្វែងរកមធ្យោបាយដើម្បីគ្រប់គ្រងស្រ្តេសដែលផ្តល់សុខភាព
  • ថែរក្សាធ្មេញ និងអញ្ចាញធ្មេញឲ្យបានល្អ ព្រោះវាមានទំនាក់ទំនងមួយរវាងជំងឺអញ្ចាញធ្មេញ និងជំងឺបេះដូងដែរ
  • អ្នកមិនគួរណាធ្វើការផ្លាស់ប្តូររឿងគ្រប់យ៉ាងក្នុងពេលតែមួយនោះទេ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង