Join with Health.com.kh on Telegram

​ថ្ងៃ​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​មុខម្ហូប​មួយ​ប្រភេទ​ដែល​អាច​ធ្វើឱ្យ​អ្នក​ស្គម បាន គ្រឿងផ្សំ​គឺ​ងាយស្រួល​បំផុត គ្រាន់​តែ​ប្រើ​ដំឡូង​បារាំង និង​ស្ពៃក្តោប នោះ​អ្នកនឹង​អាច​ទទួលបាន​មុខម្ហូប​ដែល​ឆ្ងាញ់ ហើយ​ថែមទាំង​អាច​ធ្វើឱ្យ​អ្នក​មាន​រាង​ស្អាត​ទៀតផង​។ តើ​មាន​របៀប​ធ្វើ​ដូច​ម្តេចទៅ​?

​គ្រឿងផ្សំ ៖ ដំឡូងបារាំង​ចំនួន​មួយ​ផ្លែ ស្ពៃក្តោប​ចំនួន​មួយ​គុំ ខ្ទឹមបារាំង​ចំនួន​មួយ​គ្រាប់​។​

របៀប​ចម្អិន ៖ ដំបូង​អ្នក​ត្រូវតែ​យក​ស្ពៃក្តោប​លាង​ឱ្យ​ស្អាត រួច​យក​វា​ទៅ​ចិត​ជា​រាង​វែងៗ ហើយ​ដំឡូងបារាំង​ចិត​ជា​រាង​វៃ​ងៗ​ដូចគ្នា ចំណែកឯ​ខ្ទឹមបារាំង អ្នក​ត្រូវ​ចិត​វា​ជា​ទម្រង់​តូចៗ បន្ទាប់​ពី​រៀបចំ​គ្រឿងផ្សំ​រួច អ្នក​អាច​ចាក់​ខ្លាញ់​ក្នុង​ខ្ទះ ហើយ​លីង​ខ្ទឹម​ឱ្យ​ឈ្ងុយ រួច​ដាក់​ដំឡូងបារាំង​ចូលទៅ​ឆារ​ជាមួយ​ខ្ទឹម​នោះ រួច​ទើប​ចាក់​ស្ពៃក្តោប​នោះ​ចូល​ទៅ​ឆារ​ជាមួយ ចុង​ក្រោយ​ចាក់ទឹក​បន្តិច​ចូល​ជា​ការ​ស្រេច ប៉ុន្តែ​មិន​ត្រូវ​ចាក់​ច្រើនពេក​ទេ ព្រោះ​ស្ពៃក្តោប​មានទឹក​រួច​ស្រាប់​ហើយ​៕