Join with Health.com.kh on Telegram

ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម អ្នកត្រូវតែដឹងអំពីជាតិស្ករក្នុងឈាមរបស់អ្នកដែរ។ ការធ្វើតេស្តជាតិស្ករក្នុងឈាមគឺជាមធ្យោបាយតែមួយគត់ដើម្បីដឹងថា តើជាតិស្ករក្នុងឈាមអ្នកខ្ពស់ពេក ឬទាបពេក ឬស្ថិតក្នុងសភាពធម្មតា។ 

តេស្តពីរប្រភេទខុសៗគ្នាដើម្បីពិនិត្យជាតិស្ករក្នុងឈាម៖

១. តេស្ត Hemoglobin A1c៖ វាគឺជាការវាស់ទៅលើជាតិស្ករក្នុងឈាមរយៈពេល៣ខែចុងក្រោយ។ វាគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីដឹងថាតើជាតិស្ករក្នុងឈាមស្ថិតក្រោមការគ្រប់គ្រងហើយឬអត់។ 

២. តេស្តដោយការចាក់ម្ជុរនៅចុងម្រាមដៃដែលអាចធ្វើដោយខ្លួនឯងបានដើម្បីពិនិត្យជាតិស្ករក្នុងឈាម៖ វាគឺជាការវាស់ជាតិស្ករក្នុងឈាមធម្មតា។

អ្នកត្រូវការតេស្តទាំងពីរនេះដើម្បីបំពេញនូវការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នក។ 

តេស្ត Hemoglobin A1c៖ តេស្តដ៏ល្អបំផុតសម្រាប់គ្រប់គ្រងជាតិស្ករក្នុងឈាម

តេស្តនេះគឺជាការពិនិត្យក្នុងមន្ទីរពិសោធណ៍ដែលអាចបង្ហាញនូវមធ្យមភាគនៃជាតិស្ករដែលធ្លាប់មានក្នុងឈាមរយៈពេល៣ខែចុងក្រោយ។ គ្រូពេទ្យអាចធ្វើតេស្តនេះតាមរយៈការបូមឈាម និងបញ្ជូនទៅមន្ទីរពិសោធន៍។ តេស្ត Hemoglobin A1c អាចបង្ហាញបានថា តើជាតិស្ករក្នុងឈាមអ្នកស្ថិតជិតធម្មតា ឬឡើងខ្ពស់ពេក។ វាគឺជាតេស្តដ៏ល្អបំផុតសម្រាប់គ្រូពេទ្យអាចប្រាប់អ្នកបានថា ជាតិស្ករក្នុងឈាមមានការគ្រប់គ្រងល្អហើយឬនៅ។ 

តេស្តដោយចាក់ម្ជុរនៅចុងម្រាមដៃ៖ ការធ្វើតេស្តជាតិស្ករក្នុងឈាមដោយខ្លួនឯង

តេស្តមួយនេះអាចប្រាប់អ្នកបានថាតើជាតិស្ករក្នុងឈាមរបស់អ្នកមានប៉ុណ្ណាក្នុងពេលធ្វើតេស្តនេះម្តងៗ។ តេស្តនេះដែរអាចជួយអ្នកមើលឃើញថា តើអាហារ សកម្មភាពរាងកាយ និងថ្នាំជំងឺទឹកនោមផ្អែមដែលអ្នកកំពុងតែប្រើនោះមានប្រសិទ្ធភាពប៉ុណ្ណា។ លទ្ធផលដែលអ្នកទទួលបានពីការធ្វើតេស្តមួយនេះអាចជួយអ្នកគ្រប់គ្រងជំងឺទឹកនោមផ្អែមរាលថ់ថ្ងៃ ឬរាល់ម៉ោងបាន។ ចូរកត់ត្រាលទ្ធផលធ្វើតេស្តរបស់អ្នក និងប្រាប់ដល់គ្រូពេទ្យឲ្យបានដឹងផង។ 

គោលបំណងជាតិស្ករក្នុងឈាមនៃការធ្វើតេស្តដោយចាក់ម្ជុរនៅចុងម្រាមដៃ

គោលដៅដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមភាគច្រើនលើការធ្វើតេស្តដោយចាក់ម្ជុរនៅចុងម្រាមដៃនោះគឺ៖

  • មុនពេលបាយ ៨០ទៅ ១២០mg/dl
  • នៅពេលគេង ១០០ទៅ១៤០mg/dl

ជាតិស្ករក្នុងឈាមអ្នកអាចខុសគ្នាពីគោលដៅមួយនេះដូច្នេះចូរប្រាប់គ្រូពេទ្យឲ្យបានដឹងដើម្បី គាត់អាចធ្វើអ្វីបន្ថែមទៀតសម្រាប់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង