ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ញ៊ាំ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាបន្លែនេះអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ចំពោះសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើត្រូវយកជីវ៉ាន់ស៊ុយមកធ្វើបែបណាខ្លះទៅនិងផ្ដល់ផលល្អអ្វីចំពោះសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ ព្រមទាំងអត្ថប្រយោជន៍នៃជីវ៉ាន់ស៊ុយចំពោះសម្រស់ ៖
១. ជួយឱ្យធ្មេញរឹងមាំនិងសស្អាតបែបធម្មជាតិ
ក៏ជាប្រភពចម្បងមួយនៃកាល់ស្យូម ហើយក៏មានលក្ខណៈសម្បត្តិជួយសម្អាតធ្មេញផងដែរ។ ក្រោយពេលទទួលទានអ្វីមួយ ចូរទំពារស្លឹកជីវ៉ាន់ស៊ុយបន្តិចមុនពេលសម្អាតក្នុងមាត់។
២. វាជួយពន្យឺតដំណើរនៃភាពចាស់តាមវ័យ
ជីវ៉ាន់ស៊ុយមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ហើយមួយក្នុងចំណោមនោះ គឺវីតាមីន C ដែលចពាច់សម្រាប់រក្សាសុខភាពស្បែកស្រស់ស្អាតមានសុខភាពល្អ។ ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ប៉ុន្តែប្រហែលជាមីនធ្លាប់ចាប់អារម្មណ៍ទេថាសារធាតុចិញ្ចឹមនេះក៏ជួយបង្កើនការផលិតកូឡាជែនដែលជួយឱ្យស្បែកតឹងណែនក្មេងជាងវ័យមិនសូវមានស្នាមជ្រីវជ្រួញ។ វីតាមីន C ក៏មានសមត្ថភាពកម្ចាត់រ៉ាឌីកាល់សេរីដែលតែងបំផ្លាញកោសិកាស្បែកសុខភាពល្អ។ មិនថាអ្នករួមបញ្ចូលបន្លែនេះក្នុងរបបអាហារ ឬប្រើប្រាស់ទឹកជីវ៉ាន់ស៊ុយស្រស់ៗលើស្បែកនោះទេ អ្នកនៅតែអាចទទួលបានអត្ថប្រយោជន៍ប្រឆាំងភាពចាស់តាមវ័យរបស់វា។ អ្នកក៏អាចកិន ឬចិញ្ច្រាំស្លឹកជីវ៉ាន់ស៊ុយស្រស់ៗមួយក្ដាប់ដៃពេញឱ្យម៉ដ្ឋ បន្ទាប់មកបន្ថែមទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយ ទឹកក្រូចស្រស់ ១ស្លាបព្រាបាយ និងយ៉ាអួរ ១ស្លាបព្រាបាយចូល។ កិនក្រឡុកចូលគ្នាឱ្យសព្វ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្បែកមុខនិងល។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៣. ល្អសម្រាប់ស្បែកក្បាលនិងសក់
ការរួមបញ្ចូលជីវ៉ាន់ស៊ុយក្នុងរបបអាហារ និងការម៉ាស្សាបន្លែនេះលើស្បែកក្បាលពិតជាអាចជួយជម្រុញការលូតលាស់នៃសក់ដែលផ្ដល់ឱ្យសក់កាន់តែមានទម្ងន់និងមានវែងជាងមុន។ ការទទួលទានជីវ៉ាន់ស៊ុយជាប្រចាំក៏ជួយទប់ស្កាត់បញ្ហាសក់ប្រែជាស្កូវមុនវ័យផងដែរ។ នេះក៏ព្រោះតែជីវ៉ាន់ស៊ុយមានផ្ទុកសារធាតុ copper។ បន្ថែមពីនេះចំពោះបញ្ហាអង្គែ អ្នកអាចចិញ្ច្រាំជីវ៉ាន់ស៊ុយមួយក្ដាប់ដៃពេញឱ្យម៉ដ្ឋ បន្ទាប់មកចាក់ចូលក្នុងទឹក ១កែវ។ ទុកចោលសម្រាប់រយៈពេល ១ម៉ោង សឹមត្រងយកតែទឹកជីវ៉ាន់ស៊ុយមកលាងជម្រះសក់ក្រោយពេលកក់សក់។ អនុវត្តជាប្រចាំរហូតដល់លែងមានបញ្ហាអង្គែ។
៤. កម្ចាត់មុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិន ឬចិញ្ច្រាំជីវ៉ាន់ស៊ុយមួយក្ដាប់ដៃពេញឱ្យម៉ដ្ឋជាមុនសិន។ បន្ទាប់មកបន្ថែមទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេចូល។ កូរលាយឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខដែលមានបញ្ហាមុន។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៥. កម្ចាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនជីវ៉ាន់ស៊ុយឱ្យម៉ដ្ឋនិងពូតយកទឹកបន្លែនេះស្រស់ៗមកលាយជាមួយយ៉ាអួរ ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកលាបល្បាយក្រោមភ្នែកដោយម៉ាស្សាថ្នមៗ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១២នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកក៏អាចប្រើប្រាស់បន្ទះសំឡីចំនួនពីត្រាំក្នុងទឹកជីវ៉ាន់ស៊ុយស្រស់ បន្ទាប់មកដាក់បិតក្រោមភ្នែក ឬលើត្របកភ្នែកដែលបានបិទ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ៕