- ថ្ងាសមានទម្រង់៤ជ្រុងទ្រវែង : អ្នកមានទម្រង់ថ្ងាសបែបនេះអាចបង្ហាញឲ្យដឹងថា ជាមនុស្សពូកែធ្វើការងារ ។ មនុស្សនេះស័ក្តិសមនឹងប្រកបអាជីពជាអ្នកជំនួញគ្រប់ប្រភេទ ។ ជាអ្នកមានចិត្តទូលំទូលាយតែរឹងមាំមិនទន់ទោរទៅតាមជំនោរ ព្រោះគេមានហេតុផលគ្រប់គ្រាន់ ជាពិសេសមានការពិចារណា និងម៉ត់ចត់គ្រប់រឿងរ៉ាវទាំងអស់មិនថារឿងតូច ឬរឿងធំឡើយ ។
- លើសាច់ថ្ងាសមានស្នាមជ្រីវជ្រួញ : ភាគច្រើនស្នាមជ្រីវជ្រួញស្បែកនៅត្រង់បរិវេណនេះ គឺជាតួអក្សរ M ។ អ្នកមានស្នាម បែបនេះលេចឡើងនៅលើថ្ងាស យើងអាចទស្សន៍ទាយបានថា ជាមនុស្សដែលអាចចូលក្នុងចំណោមមនុស្សគ្រប់សណ្ឋាន គ្រប់ពេលវេលាទាំងអស់ ។ គុណសម្បត្តិពិសេសរបស់គេ គឺមានការទទួលខុសត្រូវបានគ្រប់គ្រាន់ និងស្មោះត្រង់អាចជឿទុកចិត្តបាន ។
- សាច់ថ្ងាសមានស្នាមជ្រួញបន្តិចបន្តួច : ស្នាមជ្រីវជ្រួញនេះក៏មានសណ្ឋានស្រដៀវទៅនឹងអក្សរ M ព្រាលៗយ៉ាងដូច្នោះដែរ ។ សម្រាប់អ្នកមានស្នាមបែបនេះ គឺលាតត្រដាងឲ្យយើងបានដឹងថា ជាមនុស្សម្នាក់សម្បូរទៅដោយគំនិតផ្តួចផ្តើមថ្មីៗ ក៏ប៉ុន្តែ ទន្ទឹមនឹងចំណុចល្អខាងលើនេះក៏គេនៅមានចំណុចខ្សោយផងដែរ នោះគឺក្នុងពេលប្រឈមជាមួយស្ថានការណ៍តឹងតែងខ្លះ គេបែរជាមិនអាចគ្រប់គ្រងខ្លួនឯងបាន ។ ជាងនេះទៅទៀត មនុស្សនេះក៏មិនសូវចេះកំប៉ិកំប៉ុកជាមួយនឹងនរណាដែរ ។
- សាច់ថ្ងាសសមានរាងត្រងិល ឬឆកធំ : អាចចាត់ទុកថា ជាមនុស្សម្នាក់ទទួលបានពរពីឋានសួគ៌ ព្រោះអ្នកដែលមានសណ្ឋានថ្ងាសត្រងិល ឬឆកបែបនេះគេមានសមត្ថភាពពេញលេញ មានប្រាជ្ញាមោះមុត ឈ្លាសវៃ និងធ្វើអ្វីៗប្រកបដោយហេតុផលមិនប្រើអារម្មណ៍ធ្វើជាត្រីមុខទេ ។ អ្នកដែលបានសេពគប់ជាមួយមនុស្សម្នាក់នេះ អាចជឿជាក់លើការសម្រេចចិត្តរបស់គេបានគ្រប់ការងារទាំងអស់ ដោយមិនចាំបាច់ព្រួយបារម្ភនោះឡើយ ។
- ថ្ងាសរាងប៉ោងមូល : អាចពោលថា ជាមនុស្សមានលក្ខណៈពិសេសម្នាក់ផងដែរ ព្រោះថា មនុស្សមានសណ្ឋានថ្ងាសរាងប៉ោងមូលបែបនេះ បង្ហាញឲ្យឃើញពីអ្នកពូកែគិតចូលចិត្តធ្វើការប្រកួតប្រជែងជាមួយអ្នកដទៃ ដោយបើកបង្ហើបមិនលាក់លៀម ព្រមទាំងមានសមត្ថភាពដោះស្រាយបញ្ហានៅចំពោះមុខបានយ៉ាងពូកែទៀតផង ។ ជាពិសេសមនុស្សនេះមានការតាំងចិត្តយ៉ាងរឹងមាំមិនងាយរារែកនោះឡើយ ។
- ថ្ងាសរាងចង្អៀតហើយខ្លី : សម្រាប់មនុស្សចុងក្រោយនេះ គ្រាន់តែយើងមើលឃើញពីសណ្ឋានថា្ងសរបស់គេ ក៏អាចដឹងត្រួសៗ ជាមុនទៅហើយថា មានអំណាចពីធម្មជាតិមិនសូវជាពេញលេញល្អជាមុនរួចទៅហើយ ព្រោះមនុស្សមានសាច់ថ្ងាសខ្លីហើយចង្អៀតបែបនេះ បញ្ជាក់បានថា ជាមនុស្សមិនសូវឆ្លាត ខ្វះគំនិតផ្តួចផ្តើមថ្មីៗ ហើយចាំធ្វើតែតាមគេប្រើ ដោយគ្មានគំនិតដុះដាល ឬបើនិយាយឲ្យខ្លីជាមនុស្សមានគំនិតសុញនោះឯង ៕