ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ក្នុងរយៈពេល២ខែខាងមុខ ឆ្នាំកុរ មានទាំងទ្រព្យ និងប្រាក់។ មិនត្រឹមតែប៉ុណ្ណោះ គ្មានបញ្ហាអ្វីដែលអាចចូលមកក្បែរខ្លួនបានឡើយ។ ជាហេតុដែលធ្វើឲ្យអ្នករស់នៅដោយគ្មានទុក្ខកង្វល់នោះទេ។
ឆ្នាំថោះ
ក្នុងពេល២ខែទៀត ឆ្នាំថោះ នឹងអាចបង្កើតបានលុយច្រើនណាស់។ ជាពិសេស លាភល្អនឹងចូលមកជាបន្តបន្ទាប់គ្នាតែម្តង។ ជាហេតុដែលធ្វើឲ្យទ្រព្យចូលច្រើនឃាត់មិនឈ្នះនោះទេ។
ឆ្នាំឆ្លូវ
២ខែទៀតទេ ឆ្នាំឆ្លូវ នឹងមានអ្នកតាមជួយឲ្យប្រមូលបានទ្រព្យមួយផ្នែកធំចូលមក។ ជាពិសេស ផលធំដែលអាចទទួលបានពីការងារក៏ចូលមកព្រមគ្នាដែរ។ ជាហេតុដែលធ្វើឲ្យមុខគេតែងតែពោរពេញទៅដោយស្នាមញញឹមតែម្តង៕