ជំងឺឬសដូងបាត គឺសរសៃឈាមវ៉ែនហើម ដែលមានទីតាំងស្ថិតនៅជុំវិញរន្ធគូថ ឬនៅគូថខាងក្រោម។ ប្រហែលជា ៥០ ភាគរយនៃមនុស្សពេញវ័យមានរោគសញ្ញានៃជំងឺឬសដូងបាតនៅអាយុ ៥០ ឆ្នាំ។
តើអ្វីបណ្តាលឱ្យមានជំងឺឬសដូងបាត?
ជំងឺឬសដូងបាតកើតឡើងនៅពេលមានសម្ពាធខ្លាំងទៅលើសរសៃឈាមវ៉ែនជុំវិញរន្ធគូថ។ កត្តាដែលអាចបណ្តាលឱ្យកើតឫសដូងបាតមានរួមមាន៖
.ប៉ះពាល់ក្នុងអំឡុងពេលចលនាពោះវៀន
.ផលវិបាកពីការទល់លាមករ៉ាំរ៉ៃ
.អង្គុយក្នុងរយៈពេលយូរជាពិសេសនៅលើបង្គន់
.ប្រវត្តិគ្រួសារមានជំងឺឬសដូងបាត ។
តើរោគសញ្ញានៃជំងឺឬសដូងបាតមានអ្វីខ្លះ?
រោគសញ្ញាជំងឺឬសដូងបាតរួមមាន៖
.រមាស់ខ្លាំងនៅជុំវិញរន្ធគូថ
.រលាក និងឈឺចាប់នៅជុំវិញរន្ធគូថ
.មានដុំពក រមាស់ ឬឈឺចាប់ ឬហើមក្បែររន្ធគូថ
.ការជ្រាបលាមក
.បត់ជើងធំឈឺចាប់
.ឈាមបន្ទាប់ពីបត់ជើងធំ។
ទោះបីជាជំងឺឬសដូងបាតមានការឈឺចាប់ក៏ដោយ ក៏វាមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ហើយជារឿយៗបាត់ទៅវិញ ដោយខ្លួនឯងដោយគ្មានការព្យាបាល។
ប្រសិនបើអ្នកធ្លាប់បត់ជើងធំហូរឈាម ឬពណ៌ខ្មៅ អ្នកគួរតែទៅជួបគ្រូពេទ្យ។ ការហូរឈាមអាចបណ្តាលមកពីអ្វីមួយក្រៅពីជំងឺឬសដូងបាត៕