ឃ្លានប៉ុន្តែមិនហ៊ានទទួលទានព្រោះខ្លាចកើនទម្ងន់ខ្លាំងមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភមិនមែនសុទ្ធតែគ្រប់អាហារទាំងនេះជះផលប៉ះពាល់ដល់ទម្ងន់របស់អ្នកឡើយប្រសិនបើទទួលទានក្នុងកម្រិតមធ្យម។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកអាចទទួលទានបានច្រើនដោយមិនបាច់ភ័យខ្លាចថាឡើងទម្ងន់ ៖
១. ផ្លែប៉ោម
ការទទួលទានផ្លែប៉ោមមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រួលដល់ការរំលាយអាហារនិងជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ។ ផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម ព្រមទាំងវីតាមីន C ជាពិសេសមានផ្ទុកកាឡូរីត្រឹមតែ ៥០គីឡូកាឡូរីប៉ុណ្ណោះ។
២. ទំពាំងបាយជូរ
មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយឱ្យអ្នកឆាប់ឆ្អែតនិងឆ្អែតបានយូរ ខណៈពេលគ្រប់គ្រងកម្រិតត្រឹមត្រូវនៃជាតិស្ករក្នុងឈាម។ វីតាមីន C ដែលមានផ្ទុកក្នុងផ្លែឈើនេះអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយការពារអ្នកពីជំងឺផ្សេងៗជាច្រើន។ បន្ថែមពីនេះការទទួលទានផ្លែឈើនេះអាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល ខណៈជម្រុញដល់ការរំលាយអាហារ។
៣. ផ្កាខាត់ណា
បន្លែនេះល្អណាស់សម្រាប់ការសម្រកទម្ងន់។ វាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង phytochemicals ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលចាំបាច់សម្រាប់រក្សាសុខភាព។ វាក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ សារធាតុ folate វីតាមីន C និងវីតាមីន K។
៤. ត្រសក់
ការទទួលទានត្រសក់ក៏ជាជម្រើសដ៏ល្អបំផុតមួយទៀតសម្រាប់ទប់ស្កាត់ការឡើងគីឡូផងដែរ។ បន្លែនេះមានផ្ទុកកាឡូរីទាប ប៉ុន្តែជាតិទឹកខ្ពស់ និងសមត្ថភាពធ្វើឱ្យរាងកាយអាចដុតបំផ្លាញកាឡូរីបានកាន់តែច្រើន។
៥. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃជាតិសសៃ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយឱ្យឆាប់ឆ្អែត ឬមានអារម្មណ៍ឆ្អែតបានយូរដោយមិនបង្កើនកាឡូរីខ្ពស់ក្នុងរាងកាយ។ ទោះជាយ៉ាងណាកុំទទួលទានច្រើនពេក!
៦. ផ្លែបឺរ
ត្រឹមតែពីរបីចំណិតនៃផ្លែឈើនេះធ្វើឱ្យអ្នកឆ្អែតបានយូរបាត់ទៅហើយ។ ផ្លែបឺរជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ ខ្លាញ់ល្អ និងវីតាមីន។
៧. យ៉ាអួរ
ជាអាហារសម្រន់ប្រសើរបំផុតដែលអ្នកអាចទទួលទានក្រោយម៉ោង ៨ យប់ដោយមិនខ្លាចថានឹងឡើងទម្ងន់។
៨. សូកូឡាខ្មៅ
អាហារសម្រន់ពេលយប់ដែលជួយឱ្យឆាប់ឆ្អែតមួយទៀតនោះ គឺសូកូឡាខ្មៅ។ ចូរជ្រើសរើសសូកូឡាខ្មៅដែលមានផ្ទុកជាតិកាកាវ ៧០ ភាគរយ ហើយកុំទទួលទានច្រើនជាងមួយដុំ។
៩. ប៊្លូបឺរី
ត្រឹម ១ ពែងនៃប៊្លូបឺរីមានផ្ទុកជាតិសសៃ ប្រូតេអ៊ីន រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលនឹងជួយរាងកាយទប់ទល់ជាមួយការឃ្លានបានយ៉ាងប្រសើរឆាប់រហ័ស។
១០. ឪឡឹក
មានផ្ទុកសម្បូរទៅដោយជាតិទឹក ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីផងដែរ។
១១. ប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកកាឡូរីទាបបំផុត ប៉ុន្តែមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។
១២. ខ្ញី
បន្លែមើមនេះមានផ្ទុកកាឡូរីទាប និងជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពបង្កើនការរំលាយអាហារ ព្រមទាំងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីមានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់៕