ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរោគសញ្ញាដែលអាចបង្ហាញអ្នកថា អ្នកកំពុងតែប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលជាតិស្ករក្នុងខ្លួនអ្នកឡើងកាន់តែខ្ពស់ នោះអ្នកនឹងមាននោមកាន់តែច្រើន ដោយអ្នកអាចចូលបន្ទប់ទឹកច្រើនដងខុសពីពេលធម្មតា។

2. នៅពេលដែលអ្នកបត់ជើងតូចច្រើនដង អ្នកនឹងចាប់ផ្តើមស្រេកទឹកខ្លាំង ដោយតែងតែចង់ញ៉ាំទឹកមិនឈប់ឡើយ។ ការពិសារទឹករបស់អ្នកអាចនិយាយបានថាខុសប្រក្រតីខ្លាំង។

3. នៅពេលដែលជាតិស្ករឡើងកាន់តែខ្ពស់ ភ្នែករបស់អ្នកនឹងចាប់ផ្តើមស្រវាំង ដោយធ្វើឲ្យអ្នកមើលអ្វីមិនឃើញច្បាស់ឡើយ។ ដូចនេះ អ្នកគួរតែទៅពិនិត្យឲ្យបានច្បាស់ពេលដែលមានអាការៈនេះ។

4. ប្រសិនជានៅពេលដែលសុខៗស្បែកអ្នករមាស់ខុសពីធម្មតា ដោយមិនដឹងពីមូលហេតុ អ្នកគួរតែប្រយ័ត្នពីជំងឺទឹកនោមផ្អែមមួយនេះ ដោយគួរតែពិនិត្យឲ្យបានត្រឹមត្រូវ ទើបដឹងថាអ្នកមានជំងឺមួយនេះឬទេ។

5. នៅពេលដែលអ្នកប្រឈមមុខនឹងជំងឺទឹកនោមផ្អែម អារម្មណ៍របស់អ្នកនឹងឡើងចុះមិនធម្មតាឡើយ ដោយមានពេលខ្លះសប្បាយចិត្តខ្លាំង ហើយពេលខ្លះពិបាកចិត្ត និងមួលម៉ៅខ្លាំង។ ដូចនេះ បើអ្នកកើតមានអាការៈទាំងនេះ អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ទើបអាចព្យាបាលបាន៕