លិនជើងមិនល្អជាបញ្ហាគួរឱ្យរំខាន និងអាម៉ាសបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! អ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើរូបមន្តបែបធម្មជាតិកម្ចាត់ក្លិនជើងស្អុយមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងរូបមន្តទាំងនោះ ៖

១. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបខ្ញីដែលបុកម៉ដ្ឋលើជើងដែលមានក្លិនស្អុយ។ អ្នកក៏អាចរុំខ្ញីមួយដុំក្នុងកន្សែងដៃ ឬក្រណាត់ស្បៃ រួចចងឱ្យណែន។ បន្ទាប់មកដាក់ត្រាំចូលធុងទឹកក្ដៅ។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមចាប់ផ្ដើមត្រាំជើងក្នុងធុងទឹកខ្ញីនេះ។ អនុវត្តរាល់យប់មុនពេលចូលគេង។

២.ក្រូចឆ្មារ និងម្ស៉ៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ baking soda ចំនួន ៤ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង និងបន្ថែមទឹកក្រូចឆ្មារស្រស់ ចំនួន ១ ផ្លែ ចូល។ កូរអោយសព្វ សឹមត្រាំជើងក្នុងល្បាយនេះសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី ជាការស្រេច។

៣. ទឹកខ្មេះផ្លែប៉ោម

លាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ពែងកន្លះ ក្នុងទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង។ កូរអោយសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ១៥ នាទី អោយបាន ២ ដងក្នុងមួយថ្ងៃ។ ហើយនៅមុនពេលស្ងួតទាំងស្រុង ចូរលាងសម្អាតជើងជាមួយទឹកត្រជាក់ដើម្បីកម្ចាត់ក្លិនជូរនៃទឹកខ្មេះ។

៤. តែខ្មៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅចំនួន ៥ កញ្ចប់តូចក្នុងទឹកក្ដៅឧណ្ហៗចំនួន ៤ ពែងសម្រាប់រយៈពេល ១០ នាទី។ បន្ទាប់មកត្រាំជើងក្នុងទឹកតែដែលឆុងរួចសម្រាប់រយៈពេល ២០ នាទី ម្ដងក្នុងមួយថ្ងៃជាប្រចាំ។

៥. ទឹកខ្ពុរមាត់

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្ដៅឧណ្ហៗជាមួយនឹងទឹកខ្ពុរមាត់មានផ្ទុកជាតិអាល់កុល។ កូរ​ឱ្យសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេលប៉ុន្មាននាទី ឬរហូតដល់ទឹកចុះត្រជាក់តែម្ដង។ វិធីនេះក្រៅពីជួយកម្ចាត់ក្លិនជើងមិនល្អហើយនោះ ក៏ជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលផងដែរ។

៦. ទឹកប៉េងប៉ោះស្រស់

បន្ថែមទឹកប៉េងប៉ោះស្រស់ចំនួន ២ ពែង ក្នុងទឹកក្ដៅឧណ្ហៗមួយធុងសមល្មម។ ត្រាំជើងក្នុងទឹកនេះ ហើយចាប់ផ្ដើមដុសជើងសម្រាប់រយៈពេល ៣០ នាទី។ អ្នកអាចអនុវត្តរូបមន្តនេះរៀងរាល់ថ្ងៃ។

៧. ម្សៅពោត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្សៅពោតមួយចំនួនលើជើងរាល់ថ្ងៃមុនពេលពាក់ស្រោមជើង។

៨. ទឹកអង្ករ

ធ្លាប់ដឹងទេថាអ្នកក៏អាចប្រើប្រាស់ទឹកអង្ករដោះស្រាយបញ្ហាជើងមានក្លិនស្អុយបានដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងចាក់អង្ករចំនួនសមល្មមត្រាំក្នុងទឹកធម្មតាសម្រាប់រយៈពេលកន្លះម៉ោង។ បន្ទាប់មកត្រងយកទឹកអង្ករដើម្បីត្រាំជើងសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ អនុវត្តសារឡើងវិញសម្រាប់រយៈពេល ២ដងក្នុងមួយសប្តាហ៍។

សម្គាល់៖ អ្នកក៏ចាំបាច់គួរលាងសម្អាតជើងរាល់ថ្ងៃជាប្រចាំជាមួយសាប៊ូដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី។ ហើយត្រូវប្រាកដថាអ្នកបានជូតតាមចន្លោះម្រាមជើងមួយៗស្ងួតល្អផង។ បាក់តេរីនិងរោគផ្សិតអាចលូតលាស់នៅចន្លោះម្រាមជើងប្រសិនបើមិនបានជូតឱ្យស្ងួតត្រឹមត្រូវ។ បន្ថែមពីនេះចូរឧស្សាហ៍ផ្លាស់ប្ដូរស្រោមជើងចេញផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង