​ការបរិភោគ​បន្លែ​ប្រភេទ​ខ្ទឹម ដូចជា​ខ្ទឹមស និង​ខ្ទឹមបារាំង ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​មួយចំនួន​រួមមាន ក្រពះ និង​ពោះវៀនធំ​។

​ការពិនិត្យ​ឡើងវិញ​លើ​ការសិក្សា​ចំនួន ២៦ បាន​បង្ហាញថា អ្នក​ដែល​ទទួលទាន​បន្លែ​ប្រភេទ​ខ្ទឹម ច្រើន​បំផុត គឺមាន ២២ ភាគរយ ហាក់ដូចជា​មិនសូវ​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​មហារីកក្រពះ ជាង​អ្នក​ដែល​ទទួលទាន​បរិមាណ​តិច​បំផុត​។​

​ម្យ៉ាងវិញទៀត ការពិនិត្យ​លើ​ការសិក្សា​ចំនួន ១៦ លើ​មនុស្ស​ចំនួន ១៣.៣៣៣​នាក់​បាន​បង្ហាញថា អ្នកចូលរួម​ដែល​ទទួលទាន​ខ្ទឹមបារាំង​ខ្ពស់បំផុត មានការ​ថយចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ដល់​ទៅ ១៥ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​អ្នក​ដែលមាន​បរិមាណ​ទទួល​ទាន​ទាប​បំផុត​។

​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ជំងឺមហារីក​ទាំងនេះ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​សមាសធាតុ​ស្ពាន់ធ័រ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoid ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​បន្លែ​ប្រភេទ​ខ្ទឹម​។​

​ជា​ឧទាហរណ៍ ខ្ទឹមបារាំង ផ្តល់នូវ​ខ្ទឹមបារាំង A ដែលជា​សមាសធាតុ មាន​ផ្ទុក​ស្ពាន់ធ័រ​ដែល​ត្រូវបាន​បង្ហាញថា​បន្ថយ​ការលូតលាស់​ដុំ​សាច់ និង​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺមហារីក​ក្រពេញ​អូវែ និង​សួត​នៅក្នុង​ការសិក្សា​បំពង់​សាកល្បង​។​

​ខ្ទឹមបារាំង ក៏មាន​ផ្ទុក​សារជាតិ fisetin និង quercetin, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoid ដែល​អាច​ទប់ស្កាត់​ការលូតលាស់​ដុំ​សាច់​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង