ការសិក្សាថ្មីមួយបានអះអាងថា ការទទួលទានពពួកផ្លែក្រូចខ្ពស់ ដូចជាផ្លែក្រូចឃ្វិច និងក្រូចឆ្មា អាចជួយការពារជំងឺបេះដូង ជំងឺថ្លើម និងទឹកនោមផ្អែម ចំពោះមនុស្សធាត់។
អ្នកស្រាវជ្រាវបាននិយាយថាផ្លែក្រូចឃ្វិច និងផ្លែក្រូចដទៃទៀត មានផ្ទុកនូវវីតាមីន និងសារធាតុជាច្រើនដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយឱ្យអ្នកមានសុខភាពល្អ។ ការសិក្សាថ្មីមួយបានរកឃើញថា ផ្លែឈើទាំងនេះក៏ជួយការពារពីផលប៉ះពាល់នៃការធាត់ជ្រុល នៅក្នុងសត្វកណ្តុរផងដែរ។
ការធាត់បង្កើនហានិភ័យ នៃការវិវត្តទៅជាជំងឺបេះដូង, ជំងឺថ្លើម និងជំងឺទឹកនោមផ្អែម ដែលភាគច្រើនទំនងជាដោយសារតែភាពតានតឹងអុកស៊ីតកម្ម និងការរលាក។
នៅពេលមនុស្សទទួលទានរបបអាហារ ដែលមានជាតិខ្លាញ់ខ្ពស់ពួកគេ នឹងប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងខ្លួន។ កោសិកាខ្លាញ់ ផលិតប្រភេទអុកស៊ីសែនប្រតិកម្មខ្លាំងពេក ដែលអាចបំផ្លាញកោសិកាដោយសារស្ត្រេសអុកស៊ីតកម្ម។
រាងកាយជាធម្មតាអាចប្រយុទ្ធប្រឆាំងនឹងម៉ូលេគុលជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ប៉ុន្តែ អ្នកជំងឺធាត់មានកោសិកាខ្លាញ់រីកធំ ដែលអាចនាំឱ្យមានកម្រិតអុកស៊ីសែន ដែលមានប្រតិកម្មខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់រាងកាយក្នុងការប្រឆាំងនឹងពួកគេ។ ផ្លែឈើពពួកក្រូច ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើន ដែលជាប្រភេទមួយប្រភេទហៅថា flavanones ។ flavanones ជាសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីការពារ ឬពន្យារពេលជំងឺរ៉ាំរ៉ៃ ដែលបណ្តាលមកពីការធាត់នៅក្នុងខ្លួនមនុស្ស៕