សម្រាប់ការរលាកភ្លើងខ្លាំងកម្រិតទីពីរ និងទីបី

  • ចូរយកជនរងគ្រោះចេញពីកន្លែងដែលរលាក ដោយចាំថាមិនត្រូវដាក់អ្នកសង្គ្រោះគេនោះស្ថិតក្នុងសភាពគ្រោះថ្នាក់ដែរឡើយ
  • ចូរកាត់ខោអាវដែលរលាកៗចេញឲ្យអស់ពីលើរាងកាយអ្នកជំងឺ
  • ចូរទូរស័ព្ទហៅឡានពេទ្យ
  • នៅពេលជនរងគ្រោះស្ថិតនៅកន្លែងមានសុវត្ថិភាពហើយ ចូរធ្វើឲ្យគេកក់ក្តៅ និងនៅឲ្យស្ងៀម។ ចូរព្យាយាមគ្របតំបន់ដែលរលាកលើស្បែកជាមួយនឹងក្រណាត់ដែលស្អាតតាមតែអាចធ្វើទៅបាន។ មិនត្រូវប្រើទឹកកគ្របពីលើជនរងគ្រោះទេ ព្រោះវានឹងធ្វើឲ្យសីតុណ្ហភាពរាងកាយចុះទាប និងត្រជាក់ខ្លួនខ្លាំងបាន។ 
  • ការរលាកនៅលើមុខ ប្រអប់ដៃ និងប្រអប់ជើងគួរតែពិចារណាថា ជាការមានរបួសដែលត្រូវការព្យាបាលដែរ។ 

ការរលាកតិចតួច ក្នុងកម្រិតទីមួយ ឬទីពីរ ដែលស្ថិតនៅតំបន់តូចៗនៃរាងកាយ

  • ចូរលាងសម្អាតរបួសជាមួយនឹងទឹកក្តៅឧណ្ហៗ
  • រាល់ចិញ្ចៀន ខ្សែក្រវ៉ាត់ និងរបស់របរជាប់ខ្លួនគួរតែដោះចេញឲ្យអស់ព្រោះកន្លែងដែលពាក់នេះអាចនឹងហើម ហើយក៏ត្រូវការកាត់ស្បែកបន្ថែមទៀតដែរបើសិនជានៅបន្តពាក់ទៀត។ 
  • របួសដែលរលាកអាចនឹងត្រូវរុំជាមួយនឹងថ្នាំផ្សះប្រភេទលាប។
  • បើសិនជាខ្លាចការរលាកនេះស៊ីជ្រៅទៅខាងក្នុង ហើយប្រហែលជាវាគឺកម្រិតទីពីរ ឬទីបី ចូរទៅឲ្យពេទ្យពិនិត្យ និងវាយតម្លៃភ្លាម។ 
  • ការចាក់វ៉ាក់សាំងតេតាណូសគួរតែត្រូវធ្វើ ឬចាក់ម្តងទៀតបើសិនជាចាំបាច់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង