​ការ​ឈឺពោះ​ពេល​មក​រដូវ​គឺជា​រឿង​ធម្មតា​របស់​នារី ព្រោះ​បើ​អ្នក​មាន​សុខភាព​ខ្សោយ អ្នកនឹង​អាចមាន​អា​ការៈឈឺ​ពោះ ប៉ុន្តែ​បើ​អ្នកមាន​សុខភាព​រឹងមាំ នោះ​អ្នក​នឹង​មិន​មាន​ជំងឺ​នេះ​ឡើយ ដូចនេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទៅ​នៅ​ពេល​ដែល​ឈឺ​នោះ​?

  • ​អ្នក​អាច​ពិសារ​ថ្នាំ​វីតាមីន​បាន ព្រោះ​វា​អាច​ជួយ​បំបាត់​អា​ការៈឈឺ​ពោះ​នេះ ក្រោយពេល​ដែល​អ្នក​ពិសារ​រាល់ថ្ងៃ​។​
  • ​អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​កាល់ស្យូម ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​បាត់​នៅការ​ឈឺពោះ​ទាំងនេះ​។​
  • ​អ្នក​មិន​ត្រូវ​បរិភោគ​របស់​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ទេ ដូចជា ៖ កាហ្វេ តែ និង​សូកូឡា ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើឲ្យ​អ្នក​ឈឺ​កាន់តែខ្លាំង​។​
  • ​ស្រា និង​អាហារ​ដែល​ប្រៃ អ្នក​មិន​ត្រូវ​បរិភោគ​ទេ ព្រោះ​វា​សុទ្ធតែ​ជា​របស់​ដែល​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ ថែមទាំង​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ហើម​ទៀតផង​។​
  • ​អ្នក​អាច​ផឹកទឹក​ក្តៅ​ឲ្យបាន​ច្រើន ហើយ​អាច​យក​ទឹក​ក្តៅ​មក​ស្អំ​លើ​ពោះ​អ្នក នោះ​អ្នកនឹង​អាច​ធូរ​ខ្លះ​។​
  • ​នៅ​មុនពេល​ដែល​អ្នក​ម​ក​រដូវ អ្នក​អាច​ហាត់ប្រាណ ដោយ​ដើរ​ឲ្យបាន​ច្រើន ឬ​ធ្វើ​ចលនា​ផ្សេងៗ​ដើម្បី​ជួយ​អ្នក​ឲ្យ​បាត់​នៅការ​ឈឺពោះ​នៅ​ពេល​មក​រដូវ​។​
  • ​នៅពេល​ដែល​អ្នក​ឈឺពោះ អ្នក​អាច​ម៉ាស្សា​កំភួនជើង​អ្នក​ដោយ​ធ្វើ​ចលនា​សង្កត់​បាន នោះ​វា​នឹង​ធូរ​ខ្លះ ហើយ​មិន​សូវ​ឈឺ​ទៀត​ទេ​។​
  • ​អ្នក​អាច​ផឹក​ទឹកដោះគោក្តៅ​ដែល​មាន​ទឹកឃ្មុំ​មុន​ពេល​គេង នោះ​វា​ក៏​ជួយ​អ្នក​បាន​ដែរ​។​
  • ​នៅពេល​ដែល​អ្នក​ឈឺ អ្នក​អាច​ផឹកទឹក​ស្ករ​ក្រហម​ដែល​ថែម​ខ្ញី នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​មិនសូវ​ឈឺពោះ​៕