មាននារីមួយចំនួន ព្រោះតែចង់បានរាងស្អាត ហើយតែងតែជ្រើសរើសបរិភោគផ្លែឈើមកជំនួសអាហារបីពេល ប៉ុន្តែនៅពេលដែលអ្នកមករដូវ អ្នកគួរតែប្រយត្ន័នៅផ្លែឈើមួយចំនួនមិនគួរប៉ះឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន។តើមានផ្លែឈើអ្វីខ្លះដែលអ្នកមិនគួរប៉ះនោះ?
- អ្នកមិនគួរបរិភោគផ្លែឪឡឹកឡើយ ព្រោះវាជាផ្លែឈើដែលធ្វើឲ្យអ្នកត្រជាក់នៅពេលដែលអ្នកក្តៅក្នុង ដូចនេះវាមិនសាកសមនឹងស្ត្រីមករដូវបរិភោគឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពណាស់។
- នៅពេលដែលអ្នកមករដូវ អ្នកមិនគួរបរិភោគផ្លែចេកឡើយ ព្រោះវាអាចធ្វើឲ្យឈាមអ្នកដើរមិនប្រក្រតី ជាហេតុដែលធ្វើឲ្យឈាមនៃរដូវអ្នកអាចហូរមកជាដុំៗ នោះវានឹងធ្វើឲ្យអ្នកឈឺពោះបាន។
- អ្នកមិនត្រូវបរិភោគម្រះនៅពេលដែលអ្នកមករដូវទេ ព្រោះវាអាចធ្វើឲ្យឈាមអ្នកដើរមិនស្រួល ឬដើរលឿនដោយសារតែម្រះមានធាតុត្រជាក់ដែលអាចធ្វើឲ្យអ្នកមានអាការៈឈឺពោះបាន។
- អ្នកមិនត្រូវបរិភោគផ្លែទ្រលាប់នៅពេលមករដូវទេ ព្រោះវាអាចធ្វើឲ្យមាត់ស្បូនអ្នករួមតូច ជាហេតុដែលធ្វើឲ្យរដូវអ្នកមកតិច ហើយយឺត នោះវានឹងអូសបន្លាយថ្ងៃនៃមករដូវអ្នកកាន់តែវែង ជាងនេះទៅទៀត វានឹងធ្វើឲ្យអ្នកឈឺពោះទៀតផង។
- អ្នកមិនត្រូវបរិភោគស្ករច្រើននៅពេលមករដូវទេ ព្រោះវាអាចប៉ះពាល់ដល់ការមករដូវអ្នក ដូចនេះនៅដំណាក់កាលមករដូវ អ្នកមិនត្រូវប៉ះវាឡើយ។
- អ្នកអាចបរិភោគក្រូចបាន ព្រោះវាអាចធ្វើឲ្យអ្នកបំបាត់នូវភាពនឿយហត់ទាំងឡាយ ជាងនេះទៅទៀតវាអាចធ្វើឲ្យអ្នកកាន់តែស្អាតទៀតផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855