​សំបក​ស៊ុត​គឺជា​ប្រភព​ជាតិ​រ៉ែ​ពី​ធម្មជាតិ​មួយ​។

​សំបក​ស៊ុតមាន​កាល់ស្យូម​ប្រហែលជា​៩០% ដែល​រាងកាយ​របស់​យើង​ងាយ​នឹង​ស្រូប​បឺត​យក​ខ្លាំងណាស់ ព្រោះ​វា​មាន​សមាសធាតុ​គីមី​ដូច​ឆ្អឹង​និង​ធ្មេញ​របស់​យើង​ដែរ​។ បើ​យើង​ញ៉ាំ​វា​បាន​សមស្រប កាល់ស្យូម​ដែល​ទទួលបាន​ពី​សំបក​ស៊ុត​អាច​បង្ការ​ជំងឺ​ពុក​ឆ្អឹង​បាន ហើយ​វា​ក៏​ភ្ញោ​ចការ​បង្កើត​គោលិ​កាឈាម និង​ចាត់ចែង​សម្ពាធ​ឈាមអាកទែរ និង​អត្រា​កូលេ​ស្តេ​រ៉ុល ថែមទៀត​ផង​។​

សំបក​ស៊ុត​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក សង្ក​សី ទង់​ដែង ម៉ង់​កាណែ​ស ភ្លុយ​អ៊័​រ ផូស្វ័​រ ក្រូ​ម និង​ម៉ូលី​ប​ដែន ផងដែរ​។​

​ការ​ញ៉ាំ​សំបក​ស៊ុត​ត្រឹមតែ​១.៥​ទៅ​៣​ក្រ​ក្នុង​១​ថ្ងៃ អាច​ទទួល​បាន​គ្រប់​ជាតិ​កាល់ស្យូម​ដែល​រាងកាយ​ត្រូវការ​បាន​។​

ខាងក្រោម​នេះ​គឺជា​របៀប​ប្រើ​សំបក​ស៊ុត​មួយចំនួន​។​

១- ដើម្បី​ពង្រឹង​រាងកាយ និង​លាង​សម្អាត​ឈាម​
លាង​សម្អាត​សំបក​ស៊ុត​៥ វាយ​បំបែក​កិន​ឱ្យ​ម៉ត់ ដាក់ចូល​ទៅក្នុង​ទឹក​៣​លីត្រ រួច​យក​ទៅ​ទុក​នៅ​ក្នុង​ទូទឹកកក​ឱ្យបាន​៧​ថ្ងៃ​។

ផឹកទឹក​នេះ ២​ទៅ​៣​កែវ​ក្នុង​១​ថ្ងៃ​។ អាច​ថែម​ទឹក​ក្រូចឆ្មារ​បន្តិច​ក៏​បាន​។​

២- ដើម្បី​ភ្ញោ​ច​ក្រពេញទី​រ៉ូ​អ៊ីត​
លាង​សម្អាត​សំបក​ស៊ុត​៨ វាយ​កិនបំបែក​ឱ្យ​ម៉ត់​។ ច្របាច់​ក្រូចឆ្មារ​២​ផ្លែ យក​ទឹក​ក្រូចឆ្មារ​ទៅ​ចាក់​ពីលើ​កំទេច​ស៊ុត រួច​យក​ទៅ​ទុក​ក្នុង​ទូ​ទឹកកក​២​ទៅ​៣​ថ្ងៃ​។ បន្ទាប់​មក​សម្រិតទឹក​ចេញ រួច​ចាក់​ស្រា​រ៉ា​គី​(៥០%) ចូល​។ ទុក​ល្បាយ​នេះ​នៅក្នុង​ទូ​ទឹកកក​៧​ថ្ងៃ​។ ផឹក​ល្បាយ​នេះ​២​ទៅ​៤​ស្លាបព្រា​កាហ្វេ​ក្នុង​១​ថ្ងៃ ក្រោយ​បាយ​រួច​។​

៣- ដើម្បី​ព្យាបាល​រលាក​និង​ដំបៅ​ក្រពះ​
កិនកំទេច​សំបក​ស៊ុត រួច​ឆ្កឹះ​យក​មួយ​ចុង​កាំបិត យក​មក​លាយ​នឹង​ទឹក​ក្រូចឆ្មារ​២​ស្លាបព្រា​កាហ្វេ និង​ទឹកដោះគោក្តៅ​១​ដេស៊ី​លីត្រ​។ ផឹក​ថ្នាំ​នេះ​២​ដង​ក្នុង​១​ថ្ងៃ នៅ​ពេល​ព្រឹក​ព្រលឹម និង​មុន​ចូល​គេង​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង