ចំណីអាហារមួយចំនួនដែលយើងចម្អិនរួចហើយៗយកទៅទុកនៅក្នុងទូទឹកកក ពេលយើងកំដៅវាឡើងវិញ សមាសភាពគីមីរបស់វាប្រែប្រួល ហើយអាចក្លាយទៅជាពុលបាន។ ចំណីអាហារនោះមានជាអាទិ៖
១- ផ្សិត
ចំណីអាហារធ្វើពីផ្សិត បើញ៉ាំមិនអស់សល់ដល់ស្អែកទៀត គេគួរតែញ៉ាំវាទាំងនៅត្រជាក់។ បើកាលណាគេកំដៅវា សមាសភាពប្រូតេអ៊ីនរបស់វានឹងប្រែប្រួល បាត់អស់រសជាតិ ហើយវាអាចបង្កការលំបាកដល់ការរំលាយអាហារទៀតផង។
២- សាច់មាន់
សាច់មាន់មានប្រូតេអ៊ីនច្រើនជាងសាច់គោក្របី។ សាច់មាន់ក៏ដូចជាផ្សិតដែរ គឺសមាសភាពប្រូតេអ៊ីនវានឹងប្រែប្រួលកាលណាគេកំដៅវាឡើងវិញ ជាពិសេសបើកំដៅខ្លាំងពេក។ បើសិនជាចង់ញ៉ាំក្តៅ ត្រូវកំដៅតិចៗបានហើយ។
៣- ដំឡូងបារាំង
ដំឡូងបារាំងមានសារជាតិចិញ្ចឹមច្រើន ក៏ប៉ុន្តែសារជាតិចិញ្ចឹមទាំងអស់នោះនឹងបាត់បង់អស់ទៅ បើសិនជាគេកំដៅវា។ មិនតែប៉ុណ្ណោះ វាអាចក្លាយទៅជាពុលវិញ ទៀតផង។
៤- ស្ពៃអេពីណា
ស្ពៃអេពីណាសម្បូរទៅដោយជាតិនីត្រាត ដែលនឹងប្រែក្លាយទៅជានីទ្រីតពុល បើកាលណាគេកំដៅវា។ ដូច្នេះ គេត្រូវញ៉ាំស៊ុបអេពីណាភ្លាមៗ ហើយបើវាត្រជាក់មិនត្រូវកំដៅវាឡើងវិញទេ។
៥- ឆៃថាវ
ឆៃថាវក៏សម្បូរនីត្រាតដែរ ហើយវានឹងក្លាយទៅជាពុលកាលណាគេកំដៅវា។
៦- ស្ពៃសេលេរី
ស្ពៃសេលេរីក៏សម្បូរនីត្រាតដែរ ដូច្នេះបើគេចង់កំដៅស៊ុបដែលមានដាក់វា គេត្រូវដកយកវាចេញដូចជាការ៉ុតដែរ មុននឹងដាក់កំដៅ។
៧- ស៊ុត
ស៊ុតនឹងក្លាយទៅជាពុលខ្លាំងណាស់ កាលណាគេកំដៅវាដោយសីតុណ្ហភាពក្តៅខ្លាំង។