តើ​អ្នកមាន​បានដឹង​ទេ​ថា ទ្រង់ទ្រាយ​ច្រមុះ​របស់​អ្នក​អាច​ធ្វើ​ឱ្យ​អ្នក​ដទៃ​គេ​អាច​ទស្សន៍​ទាយ​អំពី​អត្ត​ចរិត​របស់​អ្នក​បាន?

ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើការ​សិក្សា​លើ​ទម្រង់​ច្រមុះ​របស់​មនុស្ស​ជា​ច្រើន​នាក់ ហើយ​បាន​សង្កេត​ឃើញ​ថា​ទម្រង់​នីមួយ​ៗ​សុទ្ធតែ​ទាក់ទង​ទៅ​នឹង​ស្ថានភាព​ខាង​ផ្លូវ​អារម្មណ៍​និង​ផ្លូវចិត្ត​មួយ​ជាក់លាក់ ដែល​ជា​កត្តា​កំណត់​អត្ត​ចរិត​របស់​មនុស្ស​។

បើ​តាម​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ Journal of Craniofacial Surgery មាន​ទម្រង់​ច្រមុះ​ទាំងអស់​១៤​បែប ក៏​ប៉ុន្តែ​ទម្រង់​ដែល​សម្បូរ​ជាងគេ​មាន​តែ​៧​ទេ គឺ​ច្រមុះ​តូច ធំ ខ្លី វែង រ៉ូ​ម៉ាំង ក្រិ​ក ង និង​ខុប​។

សូម​សាកល្បង​ពិនិត្យ​ទម្រង់​ច្រមុះ​របស់​អ្នក​ល​មើល ហើយ​តើ​វា​ត្រូវ​នឹង​អត្ត​ចរិត​របស់​អ្នក​ដែរ​ឬទេ0x017d7

សមាស​ភាគ​៤​យ៉ាង​របស់​ច្រមុះ និង​ខ្លឹមសារ

ខ្ទង់ច្រមុះ​(dorsum) គឺ​ខ្សែ​ដែល​ត​ភ្ជាប់​គល់​ច្រមុះ​(racine)​ទៅ​ចុង​ច្រមុះ​(pointe)
សន្ទះ​ខ័​ណ្ឌ​រន្ធ​ច្រមុះ​(septum)
រន្ធ​ច្រមុះ​(narines)
ស្លាប​ច្រមុះ​(ailes) គឺ​សាច់​នៅ​ចំហៀង​ច្រមុះ​។

១- ចុង​ច្រមុះ​ជា​តំណាង​លុយកាក់​៖ អ្នក​ដែល​មាន​ចុង​ច្រមុះ​ធំ​និង​រាង​ធ្លាក់​បន្តិច​ពូកែ​គ្រប់គ្រង​លុយកាក់​ណាស់ ចំណែកឯ​អ្នក​ដែល​មាន​ចុង​ច្រមុះ​តូច​ឬ​ស្រួច និង​ងើយ​បន្តិច​ច្រើន​តែ​មិនសូវ​ខ្វល់​នឹង​រឿង​លុយកាក់​ទេ​។
២- ឆ្នូត​នៅ​លើ​ចុង​ច្រមុះ​៖ អ្នក​ដែល​មាន​ឆ្នូត​នៅ​លើ​ចុង​ច្រមុះ​ច្រើន​តែ​ខ្លាច​ការ​សន្យា​។
៣- រន្ធ​ច្រមុះ​ធំ​៖ អ្នក​ដែល​មាន​រន្ធ​ច្រមុះ​ធំ​ច្រើន​តែ​ជា​អ្នក​ចាយ​ធំ​ដែរ​។
៤- រាង​របស់​ស្លាប​៖ អ្នក​ដែល​មាន​ស្លាប​ច្រមុះ​ក្រាស់​ច្រើន​តែ​ជា​មនុស្ស​ដែល​គិតគូរ​គ្រួសារ​ខ្លាំង ចំណែកឯ​អ្នក​ដែក​មាន​ស្លាប​ស្តើង​មិនសូវ​ចេះ​ខ្វល់​ពី​បញ្ហា​សង្គម​ទេ​។

អត្ត​ចរិត​តាម​ទម្រង់​ច្រមុះ​មួយ​ចំនួន

១- ច្រមុះ​ធំ

គេ​ងាយ​នឹង​មើល​ស្គាល់​ច្រមុះ​ធំ​ណាស់ គឺ​វា​ធំ​ឥត​មាន​សម​គ្នា​ទៅ​នឹង​ផ្នែក​ឯទៀត​នៃ​មុខ​បន្តិច​ណា​ទេ​។ ចុង​ច្រមុះ​ក៏​ធំ រន្ធ​ច្រមុះ​ក៏​ធំ​ៗ សន្ទះ​អាច​ខ្លី​ឬ​វែង​។
ច្រមុះ​ធំ​បញ្ជាក់​អំពី​ភាព​ជា​អ្នក​ដឹក​នៃ និង​មហិច្ឆតា​។ អ្នក​ដែល​មាន​ច្រមុះ​ធំ​ច្រើន​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ​ដើម្បី​ខ្លួនឯង​។ គេ​មាន​ទំនុកចិត្ត​និង​ការ​ជឿជាក់​លើ​ខ្លួន​គេ​ខ្លាំង​ណាស់​។ គេ​ក៏​ចូល​ចិត្ត​ប្រណិត​ភាព​ផង​ដែរ ហើយ​ច្រើន​មាន​វេទនារម្មណ៍​ខ្លាំង​។

២- ច្រមុះ​តូច

ដែល​ហៅ​ថា​ច្រមុះ​តូច គឺ​ច្រមុះ​ដែល​ខ្លី​ទាំង​បណ្តោយ ខ្លី​ទាំង​ទទឹង​។

អ្នក​ដែល​មាន​ច្រមុះ​តូច​ច្រើន​មាន​បុគ្គលិកលក្ខណៈ​ល្អ រួសរាយ សប្បាយ ហើយ​មាន​វេទយិត​បន្តិច​។ គេ​ច្រើន​មានគំនិត​ផ្តួចផ្តើម​ល្អ​ៗ ហើយ​ចូល​ចិត្តការ​សប្បាយ​។ គេ​ក៏​ចូល​ចិត្ត​ផង​ដែរ​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម ត្រៀមខ្លួន​ជា​និច្ច​នឹង​ជួយ​អ្នក​ដទៃ និង​ច្រើន​តែ​ជា​អ្នកដឹកនាំ​គេ​។

៣- ច្រមុះ​វែង

នេះ​គឺ​ច្រមុះ​របស់​អ្នក​ដែល​មាន​អត្ត​ចរិត​រឹង​មាំ​ភាគច្រើន​។ គេ​ចូល​ចិត្ត​ធ្វើ​ដំណើរ លេង​កីឡា និង​ការ​ធ្វើ​សកម្មភាព​។ ដោយសារ​គេ​មាន​ថាមពល គេ​ត្រូវការ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ជីវិត​របស់​គេ និង​ត្រូវការ​សេរីភាព​។ គឺជា​មនុស្ស​សកម្ម ដែល​ចង់​តែ​សម្រេច​កិច្ចការ​ឱ្យ​បាន​ឆាប់រហ័ស​។ គេ​ក៏​មាន​អព្ភន្ត​ញាណ​ពូកែ​ផង​ដែរ ដោយហេតុ​នេះ​គេ​ច្រើន​តែ​ជា​អ្នក​ពូកែ​រកស៊ី និង​ជា​មេ​គេ​។

៤- ច្រមុះ​ខ្លី

អ្នក​ដែល​មាន​ច្រមុះ​ខ្លី​ជា​មនុស្ស​ដែល​មាន​វេទយិត​ខ្ពស់ ស្មោះត្រង់ រួសរាយ​រាក់ទាក់ និង​រីករាយ​។ អ្នកមាន​ច្រមុះ​ខ្លី​ភាគច្រើន​ៗ​តែ​មិនសូវ​និយាយ​ស្តី រាង​គិត​ពី​ខ្លួនឯង​បន្តិច ក៏​ប៉ុន្តែ​មិន​ខ្លាច​នឹង​ធ្វើ​អ្វី​ៗ​ដើម្បី​អ្នក​ដទៃ​ទេ​។

៥- ច្រមុះ​ក្រិ​ក

មនុស្ស​ភាគច្រើន​ចាត់​ទុក​ទម្រង់​ច្រមុះ​នេះ​ថា​ល្អ​ជាងគេ​។ ច្រមុះ​ត្រង់ ចុង​រាង​វែង​បន្តិច និង​រន្ធ​តូច នេះ​គឺជា​លក្ខណៈ​របស់​អ្នក​ដែល​មាន​ថាមពល​វិជ្ជមាន ឆ្លាត មាន​សមានចិត្ត មាន​សមត្ថភាព តែ​រាង​មាន​មនោសញ្ចេតនា​បន្តិច​។ គេ​ច្រើន​មាន​វិន័យ​ល្អ ហើយ​ច្រើន​តែ​ជា​អ្នកដឹកនាំ​គេ​។

៦- ច្រមុះ​រ៉ូ​ម៉ាំង

គេ​ហៅ​ច្រមុះ​នេះ​ដូច្នេះ​ដោយសារ​តែ​ពួក​វិចិត្រករ​រ៉ូ​ម៉ាំង​ច្រើន​តែ​គូររូប​មនុស្ស​មាន​ច្រមុះ​បែប​នេះ​។ វា​រាង​ធ្លាក់​ចុះ​បន្តិច តែ​មាន​ទ្រនុង​កោង​ច្បាស់​។ ម្ចាស់​ក្ស​ត្រី​ក្លេ​អូ​ប៉ាត ឌី​យ៉ា​ណា និង​ម៉ា​ហ្គា​រ៉េ​ត​មាន​ច្រមុះ​បែប​នេះ​។ អ្នកមាន​ច្រមុះ​នេះ​ច្រើន​តែ​ជា​មនុស្ស​ក្លាហាន គួរ​ឱ្យ​គោរព​ស្រលាញ់ មាន​អំណាច និង​មានការ ប្តេជ្ញា​ចិត្ត​ម៉ឺងម៉ាត់​។

៧- ច្រមុះ​ខុប

គេ​ហៅ​ម្យ៉ាងទៀត​ថា​ច្រមុះ​ខ្លែង​ឬ​ស្ទាំង​។ អ្នក​ដែល​មាន​ច្រមុះ​ខុប​ច្រើន​តែ​ជា​មនុស្ស​ឯករាជ មាន​គេ​គោរព​ស្រលាញ់​ច្រើន និង​រំភើប​។ គេ​គិត​គ្រួសារ​និង​មិត្តភក្តិ​ច្រើន​។ គេ​ច្រើន​តែ​មាន​របៀបរៀបរយ​ល្អ មាន​មហិច្ឆតា និង​មាន​ផលិតភាព​។ គេ​អាច​ជា​អ្នកដឹកនាំ​ធំ​ៗ ហើយ​មិន​ដែល​ធ្វើការ​សម្រេចចិត្ត​មុន​នឹង​បាន​ធ្វើការ​វិភាគ​ល្អិតល្អន់ នោះ​ទេ​។

៨- ច្រមុះ​ខើច​(retroussé)
ច្រមុះ​ខើច​ជា​សញ្ញា​នៃ​សុទិដ្ឋិនិយម​។ អ្នក​ដែល​មាន​ច្រមុះ​ខើច​ច្រើន​តែ​ជា​មនុស្ស​គួរ​ឱ្យ​ចូល​ចិត្ត​ដែល​មាន​ភាព​វិជ្ជមាន​។ គេ​ក៏​គិត​គ្រួសារ​និង​មិត្តភក្តិ​ណាស់​ដែរ តែ​រាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង​បន្តិច​។

៩- ច្រមុះ​នុយ​ប៊ី​យាង​(nubien)

ច្រមុះ​នេះ​មាន​រន្ធ​ធំ​ៗ និង​ខ្ទង់​សំប៉ែត​។ អ្នកមាន​ច្រមុះ​នេះ​ច្រើន​តែ​ជា​អ្នកមាន​គំនិត​ផ្តួចផ្តើម​ល្អ គួរ​ឱ្យ​គោរព​ស្រលាញ់ និង​មានចិត្ត​បើកចំហ​។

១០-​ច្រមុះ​ពៀច​(camus)

ច្រមុះ​ពៀច​មាន​រាង​មូល តូច និង​ចុង​ខើច​ឡើង​បន្តិច​។ អ្នក​ដែល​មាន​ច្រមុះ​ពៀច​ច្រើន​មានគំនិត​ផ្តួច ផ្តើម​ល្អ មាន​ស្មារតី​ក្រុម និង​ឆាប់​យល់​ដឹង​។ ពួក​គេ​ច្រើន​អនុវត្ត​ទៅ​តាម​សភាវគតិ​របស់​គេ ហើយ​មាន​ផលិតភាព​ណាស់​។ គេ​ស្មោះត្រង់​នឹង​គ្រួសារ​ខ្លាំង​ណាស់

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង