​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា បុរស​ដែលមាន​បញ្ហា​ដំណេក​មួយចំនួន​ដូច​ជាការ​ក្រោក​ដើរ​ពេល​ដេកលក់ ដែល​យើង​ហៅថា មមើរ​ដើរ អាចមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​ញ័រ​ស​សៃ​សាច់ដុំ​។​

​ក្នុងចំនោម​បុរស​ជិត ២៦.០០០ នាក់​, អ្នកស្រាវជ្រាវ​បាន​រកឃើញថា​អ្នក​ដែល​គេង​មមើរ​ដើរ ឬ​មាន​បញ្ហា​នៃ​ចលនា​ដំណេក (RBD) មាន​ហានិភ័យ ៤ ដង ឬ​ខ្ពស់ជាង​នេះ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​ញ័រ​ស​សៃ​សាច់ដុំ បើ​ធៀប​នឹង​អ្នក​ដែល​មិនមាន​សកម្មភាព​នេះ​។

​វត្តមាន​នៃ​ការ​ដេក​មមើរ​ដើរ និង RBD អាចជា​សញ្ញាណ​នៃ​ការបង្កើត​ប្រព័ន្ធ​ប្រសាទ​សាស្ត្រ ។
​អ្នក​ទាំងឡាយណា ដែល​ទទួលរង​ពី​ជំងឺ RBD ធ្វើ​សកម្មភាព​ប្រកបដោយ​ភាពរស់រវើក ជា​ញឹកញាប់​សុ​បិ​ន្ត​មិនល្អ ជាមួយនឹង​សម្លេង និង​ចលនា​ដៃ និង​ជើង​ភ្លាមៗ​។ បញ្ហា​ដំណេក​ទាំងនេះ បណ្តាលឱ្យមាន​ជំងឺ​ញ័រ​ស​សៃ​សាច់ដុំ​ទេ តែ​ថា​វា​អាចមាន​ទំនាក់ទំនង​សម្រាប់​មនុស្ស​មួយចំនួន​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង