ស្ពៃតឿ គឺជាបន្លែមួយប្រភេទដែលអាចយកមកធ្វើជាម្ហូបបានច្រើនមុខ និងងាយស្រួលទិញណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនត្រឹមតែជាបន្លែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែស្ពៃប្រភេទនេះមានផ្ទុកសម្បូរទៅដោយសារធាតុចញ្ចឹមចាំបាច់ជាច្រើនសម្រាប់រក្សាសុខភាពរាងកាយរឹងមាំទប់ស្កាត់បញ្ហាសុខភាពផ្សេងៗ។ ថាតើអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានស្ពៃតឿមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលនៃស្ពៃតឿចំពោះសុខភាព ៖

១. ប្រឆាំងការរលាកក្នុងរាងកាយ

ក៏មិនខុសពីបន្លែបៃតងដទៃទៀតដែរ ស្ពៃតឿ គឺជាប្រភពដ៏ប្រសើរនៃសារធាតុ Quercetin ដែលអាចជួយបន្ថយការរលាកក្នុងរាងកាយ។ ជាលទ្ធផលហានិភ័យនៃបញ្ហាសុខភាពផ្សេងៗដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកត្រូវបានកាត់បន្ថយ។

២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ស្ពៃតឿក៏មានផ្ទុកសម្បូរទៅដោយសមាសធាតុដែលប្រឆាំងនឹងជំងឺមហារីកដូចជាវីតាមីន C វីតាមីន E សារធាតុ beta-carotene សារធាតុ folate, និងសេលេញ៉ូមដែលទប់ស្កាត់រាល់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ បន្លែបៃតងនេះព្រមទាំងជាប្រភពនៃជាតិសសៃដែលជួយរក្សាសុខភាពប្រព័ន្ធរំលាយអាហារកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

៣. ផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

បន្លែបៃតងនេះជាប្រភពដ៏ល្អនៃវីតាមីន A និង វីតាមីន C ។ ហើយវីតាមីន C ដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយក្នុងរាងកាយដែលជួយការពារកោសិកាមិនឲ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត ស្ពៃតឿ ក៏មានផ្ទុកសារធាតុ zeaxanthin និង lutein ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មមានឥទ្ធិពលជួយការពាររក្សាសុខភាពភ្នែក និងកាត់បន្ថយហានិភ័យនៃជំងឺភ្នែកផ្សេងៗ។

៤. សុខភាពឆ្អឹង

ស្ពៃតឿក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម ជាតិដែក ម៉ង់កាណែស ជាតិស័ង្កសី ផូស្វ័រ និងវីតាមីន k ដែលជួយរក្សា និងបង្កើនសុខភាពឆ្អឹងរឹងមាំ។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ស្ពៃតឿក៏ជាប្រភពដ៏ប្រសើរនៃសារធាតុសេលេញ៉ូមដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

៦. ទប់ស្កាត់ជំងឺមហារីក

ស្ពៃតឿមានផ្ទុកសារធាតុស្ពាន់ធ័រពិសេសមួយដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត, មហារីកសួត, មហារីកសុដន់ រួមទាំងជំងឺមហារីកបំពង់រំលាយអាហារ។ លើសពីនេះទៅទៀត ស្ពៃតឿ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម glucosinolates ដែលជួយរាងកាយកម្ចាត់សារធាតុបង្កជំងឺមហារីក និងទប់ស្កាត់កោសិកាមិនឲ្យក្លាយជាកោសិកាមហារីកផងដែរ។

៧. សុខភាពបេះដូង

ស្ពៃតឿ ក៏មានផ្ទុកជាតិប៉ូតាស្យូម, folate, វីតាមីន B6, វីតាមីន C ក្នុងបរិមាណខ្ពស់ ប៉ុន្តែមានជាតិកូឡេស្តេរ៉ូលមិនល្អទាបដែលប្រសើរសម្រាប់សុខភាពបេះដូងល្អប្រសើរជៀសឆ្ងាយពីបញ្ហានៃជំងឺបេះដូងផ្សេងៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង