​តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​អោយ​រោម​មុខ​ដុះ​លឿន​?

  • កត្តា​តំណរ​ពូជ ៖ រោម​នៅលើ​ផ្ទៃមុខ​ត្រូវបាន​កំណត់​ដោយ​ហ្សែ​ន​តំណរ​ពូជ​របស់​អ្នក​។​ប្រសិនបើ​ឪពុក​ម្តាយ​របស់​អ្នក​មាន​រោម​មុខ​ច្រើន និង​ដុះ​លឿន នោះ​អ្នក​អាច​នឹង​កាត់​ទៅរក​ពួកគាត់​។​ចំណែកឯ​ក្មេងប្រុស​វិញ ចាប់ផ្តើម​ដុះ​រោម​មុខ​នៅ​ពេល​ពួកគេ​ពេញវ័យ​ហើយ​ស្ត្រី​វិញ ចាប់ផ្តើម​ដុះ​រោម​មុខ​បន្ថែម​ទៀត​នៅពេល​ដែល​ពួកគេ​មាន​វ័យ​ចំណាស់​និង​ចាប់ផ្តើម​អស់​រដូវ ឬ​ក្នុង​ករណី​ខ្លះ​ស្ត្រី​អាច​ដុះ​រោម​នៅ​លើ​មុខ​កាន់តែច្រើន នៅ​វ័យក្មេង​ប្រសិន​បើ​ពួកគេ​មាន​អតុល្យភាព​អ័រម៉ូន​។​
  • ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ៖ មុន​ពេល​ពេញវ័យ រោម​មុខ​គឺ​ស្តើង​។​បុរស​គឺជា​អ្នក​ដែល​ជួប​បញ្ហា​នៃ​ការកើនឡើង​រោម​មុខ ដោយសារ​តែ​ការផលិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូនៅក្នុង​ខ្លួន​របស់​ពួកគេ​ច្រើន​។​នៅពេល​ដែល​ក្មេង​ប្រុស​ចាប់ផ្តើម​ពេញវ័យ​នឹង​មាន​ការផ្លាស់ប្តូរ​រោម​មុខ​ពី​ស្តើង​ទៅ​ក្រាស់ និង​ខ្មៅ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង