ផ្លែទម្លាប់ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ប៉ុន្តែចត់ប្រសិនបើមិនទាន់ទុំល្អ។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ)ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានទទួលទាន ឬស្គាល់ផ្លែឈើមួយនេះរួចទៅហើយ តែប្រហែលជាមិនចាប់ទេថា ការទទួលទានវាអាចផ្ដល់ផលល្អៗគួរឲ្យចំពោះសុខភាពរាងកាយ។ ថ្ងៃនេះវេបសាយសុខភាពHealth.com.kh នឹងបង្ហាញឲ្យដឹងអំពីអត្ថប្រយោជន៍អស្ចារ្យមិនគួរឲ្យជឿនៃការទទួលទានផ្លែទម្លាប់ ៖
១. ផ្ទុកសម្បូរទៅដោយសារធាតុ Phytochemicals
ផ្លែទម្លាប់ គឺមានផ្ទុកសម្បូរទៅដោយសារធាតុ phytochemicals រួមទាំង catechins និងសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenolic ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាកក្នុងរាងកាយ ហើយក៏ជាភ្នាក់ងារប្រឆាំងរោគឆ្លងផ្សេងៗផងដែរ។ ដូច្នេះហើយទើបការទទួលទានផ្លែទម្លាប់អាចជួយទប់ស្កាត់ការរលាកក្នុងរាងកាយ និងរោគឆ្លង។
២. ពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារ
ផ្លែទម្លាប់ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលចាំបាច់សម្រាប់ចលនាពោះវៀនល្អត្រឹមត្រូវ។ការទទួលទានផ្លែឈើដែលមានផ្ទុកជាតិសសៃខ្ពស់ជាប្រចាំ គឺអាចជួយកាត់បន្ថយបញ្ហាទាក់ទងនឹងចលនាពោះវៀនដែលល្អក្នុងការរក្សាប្រព័ន្ធរំលាយអាហារអោយមានសុខភាពល្អ។ ចំណែកសារធាតុ Tannins ដែលមានវត្តមាននៅក្នុងផ្លែទម្លាប់ជួយគ្រប់គ្រងចលនាពោះវៀនសម្រាលអាការៈនៃជំងឺរាក។ ជាលទ្ធផល វាជួយរក្សាប្រព័ន្ធរំលាយអាហារអោយមានសុខភាពល្អរឹងមាំ។
៣. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
អ្នកដែលមានជំងឺទឹកនោមផ្អែម គឺងាយនឹងឃ្លានណាស់។ ការទទួលទានអាហារ ឬផ្លែឈើដែលសម្បូរទៅដោយជាតិសសៃជួយទប់ស្កាត់កម្រិតនៃការឃ្លាន។ ដូច្នេះផ្លែទម្លាប់ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាក៏មានប្រសិទ្ធិភាពគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមផងដែរ។
៤. ល្អសម្រាប់អ្នកជំងឺលើសឈាម
ផ្លែទម្លាប់ មានផ្ទុកជាតិសូដ្យូមទាបដែលធ្វើឲ្យវាក្លាយជាជម្រើសនៃផ្លែឈើល្អសម្រាប់អ្នកជំងឺលើសឈាម។ ដូចដែលបានដឹងការទទួលទានអាហារមានជាតិសូដ្យូមខ្ពស់ គឺអាចបណ្ដាលឲ្យកើតមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
ផ្លែទម្លាប់ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C នៅពេលដាក់បញ្ជូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃនោះវាអាចជួយពង្រឹងកម្រិតនៃប្រព័ន្ធភាពស៊ាំ។ ដូច្នេះការទទួលទានផ្លែទម្លាប់ជួយរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ ក៏ដូចជាបញ្ហាទាក់ទងជាមួយសួត រួមបញ្ចូលទាំងជំងឺហឺត។
៦. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក
ផ្លែទម្លាប់ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការកម្ចាត់ ក៏ដូចជាកាត់បន្ថយរ៉ាឌីកាល់សេរី (ម៉ូលេគុលបង្កជំងឺមហារីក)។ វត្តមាននៃវីតាមីន A និងសារធាតុ shibuol រួមទាំង betulinic acid នៅក្នុងផ្លែទម្លាប់បង្កើននូវលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងជំងឺមហារីករបស់ផ្លែឈើនេះផងដែរ។
៧. បង្កើនសុខភាពភ្នែក
ផ្លែទម្លាប់មានផ្ទុកនូវវីតាមីន A ក្នុងបរិមាណច្រើនគួរសម ដែលប្រសើរសម្រាប់សុខភាពភ្នែក និងធ្វើឲ្យមើលឃើញបានកាន់តែច្បាស់៕