ប្រសិនបើអ្នកចង់ឱ្យសក់ដែលលាបពណ៌ខុសពីធម្មជាតិប្រែជាមានពណ៌ដូចដើមវិញនោះមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh ឱ្យដឹងពីគន្លឹះងាយៗជួយប្រែពណ៌សក់ឱ្យដូចធម្មជាតិវិញ ៖

១. វីតាមីន C

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយថ្នាំគ្រាប់វីតាមីន C ដែលកិនម៉ដ្ឋជាមួយទឹកក្ដៅឱ្យក្លាយជាល្បាយខាប់ៗ រួចលាបលើសក់។ រងចាំសម្រាប់រយៈពេល ១ម៉ោងដោយកុំភ្លេចគ្របសក់ឱ្យជិតដោយពាក់មួកផ្លាស្ទិក។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ រូបមន្តនេះមានប្រសិទ្ធភាពបំផុតប្រសិនបើប្រើរយៈពេលពី ២ ទៅ ៣ថ្ងៃក្រោយលាបពណ៌សក់។

២. ម្សៅ baking soda និងសាប៊ូកម្ចាត់អង្កែ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda និងសាប៊ូកម្ចាត់អង្កែក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមកក់សក់ជាមួយល្បាយនេះ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ដង សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តជាប្រចាំរហូតដល់អ្នកទទួលបានពណ៌សក់តាមប្រាថ្នាវិញ។

៣. ទឹកខ្មេះពណ៌ស

ចូរលាយទឹកខ្មេះពណ៌សជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចជូតទឹកល្បាយលើសក់។ បន្ទាប់មកគ្រប់សក់ឱ្យជិតជាមួយមួកផ្លាស្ទិកសម្រាប់ពាក់ពេលងូតទឹក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។

ប្រយ័ត្ន! ប្រសិនបើអ្នកមានសក់ស្ដើង ផុយស្រួយ ឬមានស្បែកក្បាលឆាប់ប្រតិកម្ម ចូរប្រើប្រាស់រូបមន្តខាងលើដោយប្រុងប្រយ័ត្នបំផុត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង