បើទោះបីជា គេណែនាំ មិនអោយអ្នកទទួលទានកាហ្វេ លើសពីបួនពែងក្នុងមួយថ្ងៃក៏ដោយ ប៉ុន្តែមានមនុស្សមួយចំនួនអាចទទួលឥទ្ធិពលយ៉ាងខ្លាំង សូម្បីតែការញុំាកាហ្វេតិចតួចបំផុត។ ប្រសិនបើអ្នកជាមនុស្សដែលឆាប់ទទួលរងឥទ្ធិពលពីកាហ្វេ នោះអ្នកគួរតែកំណត់ការទទួលទានកាហ្វេរបស់អ្នកឱ្យបាននៅត្រឹមតែមួយពែងឬតែមួយពែងទៅបានហើយ។ ជាពិសេសប្រសិនបើអ្នក គ្រាន់តែទទួលទាននៅក្នុងបរិមាណតិចប៉ុណ្ណោះ ប៉ុន្តែវាអាចធ្វើឱ្យអ្នកនៅមិនសុខ ពិបាកនៅក្នុងខ្លួន ឬគេងមិនលក់។ វាជាការសំខាន់ណាស់ដែលអ្នកគួរតែតាមដានការទទួលទានកាហ្វេប្រចាំថ្ងៃរបស់អ្នក។
សម្រាប់មនុស្សមួយចំនួនដែលទទួលទានកាហ្វេ ម្តងម្កាល នៅពេលដែលអ្នកទទួលទានវាតែងបង្កឱ្យអ្នកមានអាការៈមិនសូវស្រួលខ្លួន។ លើសពីនេះកត្តាមួយចំនួនដែលអាចជះឥទ្ធិពលដល់កម្រិត នៃការទទួលទានកាហ្វេរបស់អ្នកគឺ អាយុ ទម្ងន់ដងខ្លួន លក្ខខណ្ឌសុខភាព និងការប្រើប្រាស់ថ្នាំ។ មួយវិញទៀតអ្នកស្រារជ្រាវបានបង្ហាញថា បុរសគឺងាយនឹងទទួលរងឥទ្ធិពលពីការទទួលទានកាហ្វេជាងស្ត្រី៕