ផ្សិតព្រៃ ត្រូវបានគេយកមកធ្វើជាផ្នែកមួយនៃរបបអាហាររបស់មនុស្ស ព្រោះសម្រាប់តំបន់ខ្លះ ផ្សិតព្រៃមិនមែនសុទ្ធតែបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកទាំងអស់នោះទេ ប្រសិនបើអ្នកចេះបែងចែកវា។ការបរិភោគផ្សិតព្រៃដែលមានជាតិពុល អាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរនិងពេលខ្លះ អាចឈានដល់សេចក្ដីស្លាប់ផងដែរ។ការសិក្សាក៏បានបង្ហាញដែរថាផ្សិតព្រៃខ្លះមានផ្ទុកកម្រិតលោហៈខ្ពស់ និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដទៃទៀត។
ក្នុងគោលបំណងដើម្បីជៀសវាងគ្រោះថ្នាក់ទាំងនេះ អ្នកត្រូវជ្រើសរើសផ្សិតណាដែលដាំត្រឹមត្រូវ ទើបជាការល្អបំផុត ឬផ្សិតដែលត្រូវបានដាំដុះនៅក្រោមលក្ខខណ្ឌសមរម្យ។វាគឺជារបបអាហារដែលសំខាន់បំផុតក្នុងការបង្ការជំងឺនិងជួយអ្នកអោយសម្រេចបាននូវសុខភាពល្អ។វាគឺជាការប្រសើរក្នុងការបរិភោគរបបអាហារដែលមានគ្រប់ជីវជាតិ ជាងការផ្តោតអារម្មណ៍លើអាហារណាតែមួយមុខ។ នេះ គឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបាននូវសុខភាពល្អ៕