ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកទាំងពីរមិនគួរធ្វើក្រោយរួមភេទរួច ព្រោះអាចធ្វើឲ្យអ្នកគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរប្រញាប់ទៅងូតទឹកទេ ជាពិសេស ងូតទឹកត្រជាក់តែម្តង ព្រោះអាចផ្តល់សម្ពាធដល់រាងកាយអ្នក ធ្វើឲ្យសរសៃឈាមអ្នកដើរមិនស្រួល។ ជាហេតុដែលធ្វើឲ្យបេះដូងអ្នកដំណើរការមិនប្រក្រតី។ បើអ្នកងូតទឹកក្តៅ នឹងធ្វើឲ្យឈាមមិនផ្គត់ផ្គង់ដល់ខួរក្បាល និងបេះដូងអ្នក។ ដូចនេះ អ្នកគួរតែប្រយ័ត្នមិនគួរងូតទឹកភ្លាមនោះទេ។
- ក្រោយរួមភេទរួច អ្នកមិនគួរចូលគេងភ្លាមនោះទេ ព្រោះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់ខ្លាំង ពិបាកចូលគេង ហើយមិនអាចគេងលក់ស្រួលបានឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកគេងមិនគ្រប់ ហើយសុខភាពកើតមានបញ្ហា។
- អ្នកមិនគួរញ៉ាំទឹកកកភ្លាមទេ ព្រោះអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការមិនបានល្អ។ ជាហេតុដែលអាចធ្វើឲ្យអ្នកឈឺក្រពះបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទើបក្រោយពេលរួមភេទរួច មិនបំផ្លាញសុខភាពអ្នក៕