ប្រសិនបើអ្នកមានកត្តាហានិភ័យនៃជំងឺលើសឈាម អ្នកអាចចាត់វិធានការឥឡូវនេះ ដើម្បីបន្ថយហានិភ័យនៃស្ថានភាព និងផលវិបាករបស់វា។
.បន្ថែមអាហារដែលមានសុខភាពល្អទៅក្នុងរបបអាហាររបស់អ្នក
ធ្វើការរបស់អ្នកយឺតៗ ដើម្បីញ៉ាំរុក្ខជាតិដែលមានសុខភាពបេះដូងកាន់តែច្រើន។ ដាក់គោលដៅញ៉ាំផ្លែឈើ និងបន្លែច្រើនជាង ៧ ដងក្នុងមួយថ្ងៃ។ បន្ទាប់មកដាក់គោលដៅ មួយបន្ថែមទៀត ក្នុងមួយថ្ងៃសម្រាប់រយៈពេលពីរសប្តាហ៍។ បន្ទាប់ពីពីរសប្តាហ៍នោះ មានដាក់គោលដៅ មួយបន្ថែមទៀត។ គោលដៅ គឺត្រូវមានផ្លែឈើ និងបន្លែចំនួន ១០ ដងក្នុងមួយថ្ងៃ។
.កែតម្រូវរបៀបដែលអ្នកគិតពីចានអាហារពេលល្ងាចជាមធ្យម
ជំនួសសាច់ ដោយបន្លែ។ មានន័យថា អ្នកត្រូវបរិភោគសាច់ ឱ្យតិចជាងបន្លែ។
.កាត់បន្ថយស្ករ
ព្យាយាមបញ្ចូលអាហារដែលមានជាតិស្ករតិចជាងមុន រួមទាំងទឹកដោះគោជូរដែលបន្ថែមរស់ជាតិ ធញ្ញជាតិ និងសូដា។ អាហារខ្ចប់ ច្រើនតែមានជាតិស្ករមិនចាំបាច់ ដូច្នេះសូមអានស្លាកនៅផលិតផល។
.កំណត់គោលដៅសម្រកទម្ងន់
ចូរដាក់គោលដៅសម្រកទម្ងន់ពី ០,៤៥គីឡូក្រាម ទៅ ០.៩គីឡូក្រាម ក្នុងមួយសប្តាហ៍។ នោះមានន័យថា ចាប់ផ្តើមឈប់បរិភោគ ៥០០ កាឡូរី ក្នុងមួយថ្ងៃតិចជាងអ្វីដែលអ្នកញ៉ាំធម្មតា។ បន្ទាប់មកសម្រេចចិត្តថា តើសកម្មភាពរាងកាយណា ដែលអ្នកអាចចាប់ផ្តើម ដើម្បីឈានដល់គោលដៅនោះ។ ចូរពិចារណាលើការធ្វើលំហាត់ប្រាណ។
.តាមដានសម្ពាធឈាមរបស់អ្នកឱ្យបានទៀងទាត់
វិធីល្អបំផុតក្នុងការបង្ការផលវិបាក និងចៀសវាងបញ្ហា គឺពិនិត្យជម្ងឺលើសឈាមមុនពេលវាកើតឡើង។ អ្នកអាច វាស់សម្ពាធឈាមនៅផ្ទះដោយខ្លួនឯង និងតាមដានវាឱ្យបានទៀងទាត់៕