ជនជាតិអាមេរិកជាង២,៥លាននាក់បានចូលទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ដោយសារតែគ្រោះថ្នាក់ម៉ូតូនៅក្នុងឆ្នាំ២០១២។ ប៉ុន្តែ បើនិយាយពីប្រទេសកម្ពុជាយើងវិញ គឺអាចនិយាយបានថា ប្រចាំថ្ងៃ រៀងរាល់ថ្ងៃ។ តើអ្នកខ្លាចគ្រោះថ្នាក់ចរាចរណ៍ណាស់មែនទេ? បើមែន តើអ្នកគួរធ្វើដូចម្តេច? សូមអានវិធីសាស្ត្រណែនាំខាងក្រោមនេះ ដើម្បីបន្ថយហានិភ័យនៃគ្រោះថ្នាក់ ៖
- សម្រាប់អ្នកជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព
- អ្នកបើកបរឡាននិងគ្រប់អ្នកធ្វើដំណើរទាំងអស់គួរតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគ្រប់ពេលទោះបីជាធ្វើដំណើរនៅកន្លែងជិតក៏ដោយ។
- គោរពច្បាប់ចរាចរណ៍
- គោរពភ្លើងស្តុប
- សូមប្រាកដថាកុមារត្រូវបានដាក់អង្គុយដោយមានសុវត្ថិភាព។កុមារអាយុក្រោម១២ឆ្នាំគឺស្ថិតនៅក្នុងកន្លែងអង្គុយរបស់កុមារហើយគ្រប់កុមារទាំងអស់គឺស្ថិតកន្លែងអង្គុយដែលមានសុវត្ថិភាព។
- សូមកុំបើកបរក្រោយពីផឹកគ្រឿងស្រវឹងឬថ្នាំ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855