Join with Health.com.kh on Telegram

ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​យើង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​លូតលាស់​និង​ថាមពល​។​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​បាន​មក​ពី​ចំណីអាហារ​ដែល​យើង​បាន​ញ៉ាំ​ការ​បំបែក​ជាតិ​ស្ករ​នៅ​ក្នុង​សាច់ដុំ​ហើយ​វា​អាច​ត្រូវ​បាន​បង្កើត​ពី​សារជាតិ​ចិញ្ចឹម​ដទៃ​ទៀត​នៅ​ក្នុង​ខ្លួន​។​អ័រម៉ូន​ដំបូង ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក្សា​លំនឹង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​គឺ​អាំង​ស៊ុ​យ​លី​ន (Insulin) និង​គ្លុ​យ​កា​ហ្គុ​ង​(Glucagon)​។​ជា​ធម្មតា​នៅ​ពេល​ដែល​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​យើង​ចាប់ផ្តើម​ធ្លាក់​ចុះ​ខ្លួន​របស់​យើង​អាច​ឆ្លើយ​តប​ដោយ​ការ​បង្កើត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​បន្ថែម​ឬ​ដុត​ជាតិ​ស្ករ​ដែល​ត្រូវ​បាន​ស្តុក​ទុក​នោះ​។​ហើយ​នៅ​ពេល​ដែល​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​អ្នក​ចាប់ផ្តើម​ឡើង​អាំង​ស៊ុ​យ​លី​ន​ត្រូវ​បាន​បញ្ចេញ​ដើម្បី​ធ្វើ​អោយ​មាន​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​បាន​ត្រឹមត្រូវ​។

ជាតិ​ស្រា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រឿង​ពុល​ដល់​ខ្លួន ហើយ​គ្រប់​សកម្មភាព​ទាំងអស់​ត្រូវ​បាន​បង្កើត​មក​ដើម្បី​បញ្ចេញ​វា រួម​មានការ​ឈប់​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អោយ​ស្ថិត​នៅ​ថេរ​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្រា​រំខាន​ដល់​ប្រភព​នៃ​ជាតិ​ស្ករ​ទាំង​បី និង​អ័រម៉ូន​ដែល​ត្រូវការ​រក្សា​កម្រិត​ជាតិ​ស្ករ​មួយ​នៅ​ក្នុង​ឈាម​អោយ​បាន​ល្អ​នោះ​។ ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ត្រូវ​បានឃើញ​ចំពោះ​អ្នក​ដែល​ផឹកស្រា​ច្រើន​។ អ្នក​ផឹកស្រា​ច្រើន អាច​បន្ថយ​ការ​ស្តុក​ទុក​ជាតិ​ស្ករ​នៅ​ក្នុង​សាច់ដុំ​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​នៅ​ពេល​ដែល​ចំណីអាហារ​របស់​ពួក​គេ​មិន​បាន​ផ្តល់​បរិមាណ​ជាតិ​ស្ករ​គ្រប់គ្រាន់​។ លើស​ពី​នេះ​ការ​ផឹកស្រា​ច្រើន​អាច​បន្ថយ​ប្រសិទ្ធភាព​នៃ​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​ដែល​បណ្តាល​អោយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កើនឡើង​។ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ពី ៤៥​ទៅ​៧០ ភាគរយ​នៃ​អ្នក​ដែល​មាន​ជំងឺថ្លើម​ដោយសារ​ការ​ផឹកស្រា មាន​ទាំង​ជំងឺ​ទឹកនោមផ្អែម ឬ​មាន​បញ្ហា​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។

ស្រា​អាច​ប៉ះពាល់​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អវិជ្ជមាន​គ្រប់ពេល​ដែល​វា​ត្រូវ​បាន​គេ​ផឹក​ទោះ​មិន​មើល​ពី​ភាព​ញឹកញាប់​នៃ​ការ​ផឹក​ក៏​ដោយ​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ផឹកស្រា​ខ្លាំង បង្កើន​ការ​បញ្ចេញ​អាំង​ស៊ុ​យ​លី​ន ដែល​បណ្តាល​អោយ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ចុះ ហើយ​អាច​ប៉ះពាល់​ដល់​ការ​ឆ្លើយ​តប​នៃ​អ័រម៉ូន​ដែល​ជម្រុញ​អោយ​មានការ​ចុះ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។ ការ​ផឹក​យ៉ាងតិច​៥៦​ក្រាម​នៃ​ស្រា​លើ​អ្នក​មិន​ទាន់​ញ៉ាំ​អាហារ​សោះ អាច​នាំ​អោយ​មានការ​ថយ​ចុះ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ខ្លាំង​។ នេះ​រឹតតែ​ធ្វើ​អោយ​មាន​បញ្ហា​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​។ ស្រប​ជាមួយនឹង​ប៉ះពាល់​លើ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ថា ស្រា​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ថ្នាំ​ដែល​បន្ថយ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង