ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការញ៉ាំអាហារដែលអាចធ្វើឲ្យអ្នកមានរាងស្អាត។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកពិសារអាហារម្តងៗ អ្នកគួរតែផ្តោតអារម្មណ៍តែលើការញ៉ាំ មិនគួរលេងទូរស័ព្ទ ឬគិតរឿងផ្សេង ធ្វើរឿងផ្សេងឡើយ ព្រោះនៅពេលដែលអារម្មណ៍អ្នកបែក នឹងធ្វើឲ្យអ្នកញ៉ាំច្រើនដោយមិនដឹងខ្លួន។ ជាហេតុដែលធ្វើឲ្យអ្នកងាយធាត់ខ្លាំងណាស់។
  1. មុនពេលដែលអ្នកញ៉ាំអាហារពេលល្ងាច អ្នកគួរតែគិតជាមុនសិនថាតើក្នុងអាហារថ្ងៃត្រង់របស់អ្នកមានអ្វីខ្លះ។ នៅពេលដែលអ្នករំលឹកអាហារថ្ងៃត្រង់ឡើងវិញ នឹងអាចជួយគ្រប់គ្រងអ្នកមិនឲ្យពិសារអាហារលើសកំណត់។ ជាហេតុដែលធ្វើឲ្យអ្នកអាចមានរាងស្អាតបាន។
  1. នៅពេលដែលអ្នកបរិភោគអាហារម្តងៗ អ្នកគួរតែពិសារក្នុងបន្ទប់ដែលមានភ្លើងភ្លឺ ដោយមិនគួរញ៉ាំក្នុងបន្ទប់ងងឹតឡើយ ព្រោះអាចធ្វើឲ្យអ្នកញ៉ាំលើសកំណត់។ ប្រសិនជាអ្នកបរិភោគលើសចំនួនរាល់ថ្ងៃ នឹងធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួនតែម្តង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង