មូលហេតុទូទៅបំផុតមួយនៃបញ្ហាក្រចកនិងសក់មិនរឹងមាំ គឺបណ្ដាលមកពីកង្វះនៃសារធាតុបាយអូទីន ឬដោយសារការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចច្រើនពេក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកអាចដោះស្រាយបញ្ហានេះដោយគ្រាន់តែរួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ចំពោះស្បែកវិញ គឺដើម្បីធានាបានថាស្បែកនឹងស្រស់ស្អាតក្មេងជាងវ័យ នោះរបបអាហារក៏ដើរតួនាទីយ៉ាងចាំបាច់ផងដែរ។ ដើម្បីបង្កើនការផលិតកូឡាជែនក្នុងរាងកាយអ្នកមិនចាំបាច់ត្រូវលេបថ្នាំគ្រាប់កូឡាជែនដែលមានតម្លៃថ្លៃៗឡើយ! នោះក៏ព្រោះតែអាហារមួយចំនួនមានប្រសិទ្ធខ្ពស់ក្នុងការបង្កើនបរិមាណកូឡាជែនក្នុងរាងកាយតាមបែបធម្មជាតិដែលជួយអោយស្បែកក្មេងជាងវ័យ។ ថាតើអាហារអ្វីខ្លះជាប្រភពនៃសារធាតុបាយអូទីនដែលល្អសម្រាប់សុខភាពស្បែក, សក់ និងក្រចក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃបាយអូទីន ជាតិរ៉ែ វីតាមីន ពិសេសវីតាមីន E ជាតិសសៃ និងប្រូតេអ៊ីនដែលជួយឱ្យឬសនៃសក់ធ្វើការកាន់តែមានប្រសិទ្ធិភាព ហើយបង្កើនចរន្តឈាមជម្រុញការលូតលាស់សក់។ វាក៏ជួយរក្សាកម្រិតតុល្យភាព PH និងជាតិប្រេងទប់ស្កាត់ភាពរាំងស្ទះដល់ការលូតលាស់នៃសក់ផងដែរ។ ការទទួលទានផ្លែបឺរក៏ល្អសម្រាប់សុខភាពក្រចករឹងមាំគួរឱ្យកត់សម្គាល់។

២. ស៊ុត

ជាប្រភពដ៏ល្អបំផុតមួយទៀតនៃសារធាតុបាយអូទីន ក៏ដូចជាប្រតេអ៊ីនដែលចាំបាច់សម្រាប់សុខភាពក្រចកនិងសក់រឹងមាំ។ ត្រឹម ១០០ ក្រាមនៃស៊ុតមានផ្ទុកបាយអូទីនដល់ទៅ ១៣ក្រាមឯណោះ។

៣. ផ្សិត

បន្លែនេះក៏មានផ្ទុកសារធាតុបាយអូទីនខ្ពស់ដែរ រួមជាមួយសារធាតុចិញ្ចឹមសុខភាពល្អ ព្រមទាំងជាតិរ៉ែសំខាន់ៗដែលល្អសម្រាប់សុខភាពសក់និងក្រចក។

៤. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ប្រូតេអ៊ីន បាយអូទីន វីតាមីន ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់និងក្រចករឹងមាំ។ បន្ថែមពីនេះអាស៊ីតខ្លាញ់ដែលមានផ្ទុកក្នុងត្រីសាលម៉ុនក៏ល្អណាស់ដែរសម្រាប់សុខភាពស្បែកទប់ស្កាត់ការបំផ្លាញកូឡាជែននិងការរលាក។

៥. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ប្រសើរនៃសារធាតុបាយអូទីន អាស៊ីតខ្លាញ់អូមេហ្កា ៣ រួមទាំងវីតាមីនសំខាន់ៗដែលចាំបាច់សម្រាប់រក្សាសុខភាពសក់និងក្រចករឹងមាំ។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

៦. ក្រូច

មិនថាក្រូចឆ្មារ ក្រូចថ្លុង ឬ​​​ក្រូចអ្វីនោះទេសុទ្ធតែជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយសារធាតុ proline និងអាស៊ីតអាមីណូ lysine បំលែងទៅជាកូឡាជែន។ វីតាមីន C ក៏សំខាន់ក្នុងការកម្ចាត់រ៉ាឌីកាល់សេរីដែលវាយប្រហាយនិងបង្កការបំផ្លាញអេឡាស្ទីននិងកូឡាជែនក្នុងស្បែកផងដែរ។

៧. បន្លែស្លឹកបៃតងចាស់

ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយបង្កើនការផលិតកូឡាជែនក្នុងរាងកាយ។

៨. ខ្ទឹមស

ជាប្រភពដ៏ប្រសើរនៃ lipoic acid ស្ពាន់ធ័រ និងសារធាតុ taurine ជួយក្នុងការបង្កើតឡើងវិញនូវសសៃកូឡាជែនដែលទទួលរងការបំផ្លាញយូរមកហើយ។

៩. បន្លែនិងផ្លែឈើពណ៌ក្រហម

មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលដើរតួនាទីជាអ្នកបង្កើនការផលិតកូឡាជែនតាមបែបធម្មជាតិក្នុងរាងកាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង