ការញ៉ាំអាហារល្អជាងមុនប្រហែលជារឿងធម្មតាដូចគ្នានឹងការជ្រើសរើសអាហារផ្តល់សុខភាពជាងមុនដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការពង្រឹងដល់របបអាហារដែលអ្នកគួរតែញ៉ាំដើម្បីកាន់តែមានសុខភាពល្អថែមទៀត៖

  • ចូរញ៉ាំបន្លែ និងផ្លែឈើច្រើនៗ
  • ចូរជ្រើសរើសប្រភេទខ្លាញ់រាវដូចជា ប្រេងអូលីវ ប្រេងល្ហុង ឬប្រេងផ្កាឈូករ័ត្នដើម្បីប្រើធ្វើម្ហូបវិញ
  • ចូរជ្រើសរើសការញ៉ាំសាច់បក្សីគ្មានស្បែកជំនួសឲ្យសាច់ក្រហមវិញ
  • ចូរញ៉ាំត្រីសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបីដូចជា ត្រីសាលម៉ុនជាដើម
  • ចូររីករាយនឹងការញ៉ាំផ្លែឈើជាបង្អែម
  • ចូរបង្កើតជាអាហារសម្រន់ដោយខ្លួនឯងញ៉ាំ
  • ចូរសិក្សាអំពីគ្រឿងផ្សំនៃអាហារដែលអ្នកទិញមកទទួលទាន ដើម្បីរកមើលថា មានការថែមជាតិប្រៃឬស្ករ ឬជាតិខ្លាញ់ Trans Fat ច្រើនឬអត់
  • ចូរចៀសវាងភេសជ្ជៈកំប៉ុង និងភេសជ្ជៈមានជាតិផ្អែមផ្សេងៗទៀត។ ចូរជ្រើសរើសយកការញ៉ាំទឹកសាបធម្មតា ឬលាយទឹកផ្លែឈើជូរៗវិញ៕