អ្នកស្រាវជ្រាវបានសរុបថា ហានិភ័យនៃការវិវត្តទៅជាកំណកឈាមដ៏កម្រប៉ុន្តែធ្ងន់ធ្ងរ គឺបណ្តាលមកពីកូវីដ១៩ គឺខ្ពស់ជាងច្រើន ដែលថាមកពីវ៉ាក់សាំង AstraZeneca / Oxford ឬ Pfizer និងវ៉ាក់សាំង Moderna។
ការសិក្សា បានពិនិត្យលើទិន្នន័យរបស់អ្នកជំងឺកូវីដ១៩ ចំនួន ៥០០.០០០នាក់ និងបានប្រើទិន្នន័យនេះ ដើម្បីប៉ាន់ស្មានថា ការកកឈាមក្នុងសរសៃឈាមវ៉ែនក្នុងខួរក្បាលនឹងកើតមានប្រហែលជា ៣៩ នាក់ក្នុងចំណោមមនុស្ស ១ លាននាក់ ដែលមានជំងឺកូវីដ១៩ ។
ការកកឈាម ត្រូវបានគេរាយការណ៍ថា កើតឡើងនៅក្នុងមនុស្សប្រហែល ៥ នាក់ក្នុងមួយលាននាក់ បន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca / Oxford លើកដំបូង។ នៅក្នុងមនុស្សជាង ៤៨០.០០០នាក់ ដែលទទួលបានវ៉ាក់សាំង Pfizer / BioNTech ឬ Moderna, ការកកឈាម បានកើតឡើងលើមនុស្ស ៤ នាក់ ក្នុងមួយលាននាក់។
អ្នកស្រាវជ្រាវបាននិយាយថាបើប្រៀបធៀបទៅនឹងវ៉ាក់សាំង Pfizer ឬ Moderna, ហានិភ័យនៃ ការកកឈាម ពីកូវីដ១៩ គឺខ្ពស់ជាង ១០ ដង។
វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលត្រូវបានគេដាក់ចេញដោយសារតែករណីនៃការកកឈាមកម្រនៅក្នុងអ្នកជំងឺទាំងនោះ គឺជាវ៉ាក់សាំង adenovirus ដែលគេហៅថាស្រដៀងនឹងថ្នាំ AstraZeneca ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលក្នុងការស្រាវជ្រាវនេះទេ។
គំរូស្រដៀងគ្នានេះ ត្រូវបានគេរកឃើញនៅក្នុងការកកឈាមនៃសរសៃឈាមវ៉ែន (PVT) ដែលបានកើតឡើងនៅក្នុងមនុស្ស ៤៣៦,៤ នាក់ ក្នុងមួយលាននាក់ ដែលមានជំងឺនេះ។ ចំនួននោះធៀបនឹង ៤៤,៩ ក្នុងមួយលាននាក់សម្រាប់ក្រុមថ្នាំវ៉ាក់សាំង Pfizer-Moderna និង ១,៦ ក្នុងមួយលាននាក់សម្រាប់អ្នកដែលទទួលវ៉ាក់សាំង AstraZeneca ។
ដូច្នេះ ភស្តុតាងទាំងអស់ដែលមានគឺថាហានិភ័យនៃជំងឺកូវីដ១៩ គឺមានច្រើនជាងហានិភ័យនៃវ៉ាក់សាំង៕