ការបង្ករោគអាចជាការគម្រាមគំហែងដ៏ធ្ងន់ធ្ងរមួយចំពោះស្រ្តីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។ ដើម្បីលុបបំបាត់ការបង្ករោគខណៈពេលកំពុងតែមានផ្ទៃពោះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • ចូរលាងសម្អាតដៃជាញឹកញាប់ ជាពិសេសនៅពេលដែលអ្នកនៅជិតក្មេងៗ។ ចូរនៅឲ្យឆ្ងាយពីអ្នកដែលមានជំងឺ
  • ចូរចម្អិនអាហារឲ្យបានឆ្អិនល្អ និងកុំញ៉ាំអាហារណាដែលធ្វើពីទឹកដោះគោឆៅ
  • ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការពិនិត្យរកមើលមេរោគ B Streptococcus និងធ្វើតេស្តរកមើលជំងឺកាមរោគ។ ចូរស្នើរសុំធ្វើការចាក់វ៉ាក់សាំងទាំងឡាយណាដែលគួរតែចាក់ក្នុងពេលមានផ្ទៃពោះ
  • ចូរការពារខ្លួនឯងពីសត្វល្អិតខាំ ដែលវាអាចជាវិធីចម្លងជំងឺដែរ។ ចូរពាក់អាវ ខោដៃវែងៗ និងលាបថ្នាំកុំឲ្យមូសខាំ
  • ចូរចៀសវាងការប៉ះពាល់នឹងលាមកឆ្មា អណ្តើក កណ្តុរ ឬសត្វផ្សេងៗទៀត
  • ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំវីតាមីនផ្សេងៗដែលអ្នកគួរតែលេប និងកម្រិតប្រើប្រាស់ដែលត្រឹមត្រូវ៕