ចង់ឱ្យក្រចកមានសភាពរលោងស្អាតរឹងមាំមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិឱ្យក្រចកស្រស់ស្អាត ៖

១. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមឆៅជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នាក្នុងចានគោមតូចមួយ។ បន្ទាប់មកជ្រលក់ត្រាំក្រចកក្នុងទឹកល្បាយសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេលពី ២ ទៅ ៣ថ្ងៃ។

២. ផ្នែកពណ៌លឿងនៃស៊ុត

សម្រាប់អ្នកដែលជួបប្រទះបញ្ហាក្រចកផុយស្រួយឆាប់បាក់ដោយសារភាពស្ងួតខ្លាំង នោះអ្វីដែលអ្នកត្រូវការ គឺផ្នែកពណ៌លឿងនៃស៊ុត។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ជាមួយទឹកដោះគោស្រស់មួយចំនួន។ បន្ទាប់មកលាបម៉ាស្សាល្បាយនេះលើក្រចកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ លាងសម្អាតចេញតាមក្រោយជាមួយទឹកធម្មតា។

៣. ប៉េងប៉ោះ

លាយទឹកប៉េងប៉ោះស្រស់ចំនួនកន្លះពែងជាមួយប្រេងអូលីវ ២ស្លាបព្រាបាយ។ លាយឱ្យសព្វ សឹមជ្រលក់ត្រាំក្រចកក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ១០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៤. តែបៃតង

ឆុងតែទឹកតែបៃតងមួយចំនួន បន្ទាប់មកសឹមត្រាំក្រចកក្នុងទឹកតែដែលចុះត្រជាក់សម្រាប់រយៈពេល ១៥នាទី។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។

៥. ត្រសក់

អ្នកអាចដោះស្រាយបញ្ហាក្រចកផុយស្រួយឆាប់បាក់បានយ៉ាងងាយដោយគ្រាន់តែត្រាំក្រចកក្នុងទឹកត្រសក់ស្រស់សម្រាប់រយៈពេល ៥ នាទីជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៦. ប្រេងដើមតែ

រូបមន្តនេះល្អណាស់សម្រាប់បំបាត់បញ្ហារោគផ្សិតលើក្រចកនិងធ្វើឱ្យក្រចកមានសុខភាពល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដើមតែលើក្រចក។

៧. ទឹកក្រូចឆ្មារស្រស់និងម្សៅ Baking soda

ដើម្បីសម្អាតក្រចកអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ រួចប្រើច្រាស់ដុសធ្មេញជ្រលក់ក្នុងល្បាយរួចលាបដុសលើក្រចក។

៨. ប្រេងដូង

ប្រេងដូងជួយផ្ដល់សារធាតុចិញ្ចឹម រក្សាភាពរឹងមាំ និងសំណើមនៃក្រចក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងដែលក្ដៅឧណ្ហៗប៉ុន្មានដំណក់លើក្រចករហូតដល់វាត្រូវបានស្រូបចូលអស់។

៩. ទឹកខ្មេះផ្លែប៉ោម

រូបមន្តនេះសាកសមសម្រាប់ព្យាបាលក្រចកដែលឆ្លងមេរោគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ ត្រាំក្រចកក្នុងទឹកល្បាយសម្រាប់រយៈពេលប្រហែល ៣០ នាទី។

  • របបអាហារជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូលរួមបញ្ចូលទាំងភាពរឹងមាំនៃក្រចក។ ខាងក្រោមជាប្រភទនៃអាហារដែលអ្នកគួរព្យាយាមបង្កើនការទទួលទានដើម្បីព្យាបាលបញ្ហាក្រចកផុយស្រួយឆាប់បាក់ ៖

១. ត្រី

ត្រីជាអាហារមួយប្រភេទដែលអ្នកគួរព្យាយាមទទួលទានដើម្បីពង្រឹងសុខភាពក្រចក។ នេះក៏ព្រោះតែត្រីជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលក្រចកត្រូវការដើម្បីរក្សាភាពរឹងមាំ។ ប្រូតេអ៊ីនក្នុងត្រីអាចបង្កើនការផលិតកូឡាជែននិងសារធាតុ keratin ដែលចាំបាច់សម្រាប់សក់និងក្រចក។

២. គ្រាប់អាល់ម៉ុន

អាហារមួយប្រភេទទៀតដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារដើម្បីភាពរឹងមាំនិងសុខភាពល្អនៃក្រចក គឺគ្រាប់អាល់ម៉ុន។ គ្រាប់ធញ្ញជាតិនេះជាប្រភពដ៏ប្រសើរបំផុតមួយនៃស័ង្កសី ម៉ាញ៉េស្យូម សេលេញ៉ូម ទង់ដែងនិងម៉ង់កាណែស រួមទាំងបាយអូទីនដែលសុទ្ធតែចាំបាច់សម្រាប់ពង្រឹងសុខភាពក្រចក។

៣. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃវីតាមីន A វីតាមីន B វីតាមីន E សារធាតុ folate ប្រូតេអ៊ីន និងខ្លាញ់ល្អដែលល្អណាស់សម្រាប់រក្សាសុខភាពរាងកាយ ព្រមទាំងពង្រឹងភាពរឹងមាំនៃក្រចក។

៤. អាហារមានផ្ទុកសម្បូរទៅដោយជាតិដែក

ក្រចកអាចប្រែជាផុយស្រួយឆាប់បាក់នៅពេលរាងកាយជួបប្រទះបញ្ហាខ្វះជាតិដែក។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរបង្កើនការទទួលទានអាហារមានផ្ទុកជាតិដែកខ្ពស់ដើម្បីរក្សាភាពរឹងមាំនៃក្រចក។

៥. ស៊ុត

ចូរព្យាយាមទទួលទានស៊ុតជាប្រចាំប្រសិនបើចង់ឱ្យក្រចករឹងមាំមានសុខភាពល្អ។ នេះក៏ព្រោះតែស៊ុតជាប្រភពដ៏ប្រសើរនៃបាយអូទីន រួមទាំងប្រតេអ៊ីននិងសារធាតុចិញ្ចឹមច្រើនផ្សេងទៀតដែលចាំបាច់សម្រាប់សុខភាពក្រចក។

៦. បន្លែបៃតង

មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ជាតិរ៉ែសំខាន់ៗ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិរ៉ែចាំបាច់ដែលចាំបាច់សម្រាប់រក្សាសុខភាពក្រចករឹងមាំ។

៧. ប៉េងប៉ោះ ម្ទេសផ្លោក ដំឡូងផ្អែម និងការ៉ុត

ប៉េងប៉ោះនិងម្ទេសផ្លោកមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយបង្កើនកម្រិតនៃកូឡាជែន ហើយដំឡូងផ្អែមនិងការ៉ុតមានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់ជួយការពារសុខភាពក្រចកនិងពង្រឹងភាពរឹងមាំ។

៨. សណ្ដែក

មានផ្ទុកសម្បូរទៅដោយបាយអូទីនដែលចាំបាច់សម្រាប់រក្សាភាពរឹងមាំនិងការលូតលាស់នៃក្រចក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង