ភាពស្អាតសង្ហារគឺជាផ្នែកដ៏សំខាន់មួយរបស់មនុស្សដែលពាក់វ៉ែនតា។នេះមានន័យថាអ្នកគួរតែចេះនូវវិធីថែរក្សាកញ្ចក់វ៉ែនតារបស់អ្នក អោយបានល្អផងបើសិនជាអ្នកពិតជាចង់បន្តភាពស្អាតសង្ហារតាមរយៈការពាក់វ៉ែនតាទៀត។ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដែលអ្នកអាចធ្វើបាន៖ សម្អាតវ៉ែនតាអោយបានស្អាត ចូរប្រាកដថាអ្នកបានសម្អាតវ៉ែនតាយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃជាមួយនឹងក្រណាត់មានជាតិសរសៃអំបោះតូចៗដែលណែនាំអោយអ្នកជំនាញខាងជំងឺភ្នែក។
ចូរលាងវ៉ែនតាជាមួយនឹងទឹកក្តៅឧណ្ហៗឬប្រើទឹកថ្នាំបាញ់ពិសេសដើម្បីសម្អាតកញ្ចក់វ៉ែនតាព្រមទាំងជូនវាចេញដោយថ្នមៗ។មិនត្រូវយកជាយអាវក្រដាសជូតមាត់ឬក្រណាត់មានជាតិសរសៃអំបោះតូចៗដែលគគ្រិចទៅជូតឡើយព្រោះវាអាចធ្វើអោយកូតកញ្ចក់បាន។ចូរអោយកញ្ចក់វ៉ែនតាស្ងួតដោយខ្យល់ធម្មតាទៅ។ រក្សាទុកអោយបានប្រុងប្រយ័ត្ន ចូររក្សាទុកវ៉ែនតារបស់អ្នកក្នុងប្រអប់របស់វានៅពេលអ្នកមិនប្រើ។មិនត្រូវទុកវ៉ែនតាដោយកញ្ចក់របស់វាជាប់នឹងផ្ទៃតុឡើយព្រោះវានឹងប្រឈមកាន់តែខ្លាំងនឹងការឆ្កូត។
មិនត្រូវដាក់វាក្នុងហោប៉ៅឡើយព្រោះវាងាយនឹងធ្វើអោយជ្រុះខ្លាំងណាស់។ពិតណាស់អ្នកក៏មិនត្រូវទុកវ៉ែនតាចោលលើកៅអីឬសាឡុងដែរព្រោះវាអាចនឹងមាននរណាម្នាក់អង្គុយកិនដោយចៃដន្យឬធ្វើអោយបែកបាន។ ធ្វើការកែសម្រួលកញ្ចក់វ៉ែនតាអោយបានម្តងក្នុងមួយឆ្នាំ យកល្អ អ្នកគួរតែកែសម្រួលកញ្ចក់វ៉ែនតាអ្នកនៅកន្លែងធ្វើវ៉ែនតាព្រោះវាអាចនឹងមានភាពខុសប្រក្រតីនិងពិនិត្យក្រែងមានការធូររលង់ខ្ចៅនៅកន្លែងណាមួយ៕