វាពិតជាពិបាកណាស់ ក្នុងការបើកបរនៅពេលយប់ ជាងពេលថ្ងៃ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកបើកបរអាចធ្វើបានដើម្បីជួយរក្សាសុវត្ថិភាពដល់អ្នកជិះ។ សូមសាកល្បងវិធីសាស្ត្រដូចខាងក្រោមនេះ៖
- សូមប្រាកដថា បង្អួចឡាន ភ្លើងហ្វា និងភ្លើងនានារបស់ឡានអ្នក គឺច្បាស់ល្អ
- ត្រូវប្រាកដថា ភ្លើងហ្វាត្រូវបានប្រើដោយត្រឹមត្រូវ។ សូមបើកវាទោះបីជាវាងងឹត ឬភ្លឺ ដូចនេះ អ្នកបើកបរដទៃទៀត អាចឃើញអ្នក
- សូមកុំផឹកគ្រឿងស្រវឹងមុន ឬអំឡុងពេលបើកបរ
- កុំជក់បារី
- នៅពេលយប់ សូមទុកចន្លោះអោយបានឆ្ងាយបន្តិចនៃចន្លោះអ្នក និងឡានដទៃទៀត
- ប្រសិនបើភ្លើងឡានអ្នកដទៃធ្វើអោយអ្នកពិបាក សូមសម្លឹងមើលផ្នែកខាងស្តាំនៃផ្លូវ
- សម្រាកអោយបានញឹកញាប់ប្រសិនបើអ្នកអស់កម្លាំង៕