ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី ទោះបីជាក្នុងពេលនេះរាងលំបាក ប៉ុន្តែក្រោយរយៈពេលនេះទៅ អ្នកនឹងមានគេតាមជួយ ដោយអាចនាំបានទ្រព្យជាច្រើនចូលមក។ ដូចនេះ អ្នកនឹងមិនក្រហួសខែនេះទេ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក នឹងមិនខ្វះលុយហួសខែនេះទេ ព្រោះអ្នកអាចដើរដល់ផ្លូវដែលសម្បូរទៅដោយទ្រព្យ។ ដូចនេះ អ្នកនឹងមានលុយពេញដៃតែម្តង មិនខ្វះយូរនោះឡើយ។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំជូត ជិតដល់ពេលដែលអ្នកអាចចាកឆ្ងាយពីទុក្ខ និងបញ្ហាទាំងឡាយហើយ។ ជាហេតុដែលធ្វើឲ្យទ្រព្យអាចចាប់ផ្តើមចូលមកជាបន្តបន្ទាប់តែម្តង៕